ភ្នំពេញ៖ ក្រសួងបរិស្ថាន ជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា បានប្រកាសចេញផ្សាយនូវសៀវភៅដែលមានចំណងជើងថា "ល្អាងភ្នំនៅក្នុងប្រទេសកម្ពុជា៖ គោលការណ៍ណែនាំសម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រងប្រកបដោយចីរភាព"។ល្អាងភ្នំលាក់ខ្លួននៅតំបន់ទេសភាពភ្នំថ្មកំបោរដ៏អស្ចារ្យ មានតម្លៃដ៏ពិសេសសម្រាប់វប្បធម៌ ជីវសាស្ត្រ និងសេដ្ឋកិច្ច។ ទោះបីល្អាងភ្នំផ្តល់សារៈសំខាន់ជាច្រើនក៏ដោយ ក៏ការយល់ដឹងអំពីបរិស្ថាន និងសក្តានុពលរបស់ល្អាងភ្នំទាំងនោះនៅមានកម្រិតនៅឡើយ ភាគច្រើនគឺពុំទាន់មានការគ្រប់គ្រងឱ្យបានត្រឹមត្រូវនៅឡើយទេ ខណៈការគំរាមកំហែងកំពុងតែបន្តកើនឡើងជាប្រចាំ។គោលការណ៍ណែនាំនេះនឹងជួយបង្កើននូវចំណេះដឹង និងវិធីសាស្ត្រនានាដែលចាំបាច់ក្នុងការការពារ និងគ្រប់គ្រងតំបន់ភ្នំថ្មកំបោរ ព្រមទាំងល្អាងភ្នំ នៅទូទាំងប្រទេសកម្ពុជាប្រកបដោយចីរភាព។ការរៀបចំគោលការណ៍ណែនាំនេះ ទទួលបានផ្តល់មូលនិធិគាំទ្រពីសហភាពអឺរ៉ុប តាមរយៈគម្រោង “ការអភិរក្សជីវៈចម្រុះ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លង” (BCOMING) ដែលដឹកនាំគម្រោងដោយអង្គការ CIRAD និងមូលនិធិ Darwin Initiative តាមរយៈគម្រោង "ការកសាងសមត្ថភាព សម្រាប់ការអភិរក្សតំបន់ភ្នំថ្មកំបោរ និងល្អាងភ្នំនៅប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា"៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ