ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីជាមួយលោកស្រី Sandra Bernklau តំណាងអង្គការ UNFPA ប្រចាំកម្ពុជា ក្នុងពិធីប្រគល់ និងទទួលកញ្ចប់សម្ភារបរិក្ខារពេទ្យ ដើម្បីសង្គ្រោះជីវិតទាក់ទងនឹងសុខភាពបន្តពូជ សម្រាប់សហគមន៍នៅតាមព្រំដែន។លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNFPA ដែលបានផ្តល់ការគាំទ្រទាន់ពេលវេលា និងប្រកបដោយតម្លៃមិនអាចកាត់ថ្លៃបាន ដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្រាប់ស្ត្រី មាតា និងទារក ដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមតំបន់ព្រំដែន។លោកសាស្ត្រាចារ្យ បានគូសបញ្ជាក់ថា ទោះបីជាបទឈប់បាញ់ត្រូវបានសម្រេចក៏ដោយ ប៉ុន្តែផលប៉ះពាល់ផ្នែកសុខភាពនៅតែបន្តកើតមាន។ កញ្ចប់សម្ភារទាំង ៧០ ដែលរួមមានឧបករណ៍វេជ្ជសាស្ត្រសង្គ្រោះជីវិត និងឱសថសំខាន់ៗ នឹងត្រូវដាក់ពង្រាយដើម្បីធានានិរន្តរភាពនៃសេវាថែទាំមាតា និងទារក ការពារហានិភ័យនៃការស្លាប់របស់មាតា និងឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋដែលភៀសខ្លួន។លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី ក្នុងការបន្តការលើកកម្ពស់សុខភាពសាធារណៈ ដោយប្តេជ្ញាចិត្តមិនបោះបង់នរណាម្នាក់ចោល មិនទទួលបានការថែទាំនោះទេ ក្រសួងសុខាភិបាល ផ្តល់អាទិភាពខ្ពស់ ក្នុងការធានាថា សេវាសុខភាពបន្តដំណើរការជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ។ លោកសាស្រ្តាចារ្យ បន្ថែមថា ជំនួយនាថ្ងៃនេះ គឺស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤ ឆ្លើយតបទៅនឹងសសរស្តម្ភគន្លឹះទាំង៤ រួមមាន ការពង្រឹងសុខភាពមាតា និងទារក ការបង្កើនភាពធន់នៃប្រព័ន្ធសុខាភិបាល ការឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល និងការលើកកម្ពស់អភិបាលកិច្ច និងការសម្របសម្រួល។ ភាពជាដៃគូយូរអង្វែង ការគាំទ្រនេះមិនត្រឹមតែបង្ហាញពីសមត្ថភាពឆ្លើយតបសង្គ្រោះបន្ទាន់របស់ UNFPA ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ ក្នុងកិច្ចសហប្រតិបត្តិការជាង ៣ ទសវត្សរ៍កន្លងមក។លោកស្រី Sandra Bernklau ក៏បានថ្លែងអំណរគុណចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានជំរុញឱ្យមានការបញ្ជូនក្រុមសុខភាពចល័តពីមន្ទីរពេទ្យជាតិ ទៅកាន់ខេត្តដែលរងផលប៉ះពាល់នៅតាមបណ្តាខេត្តជាប់ព្រំដែន។លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានប្តេជ្ញាធានាឱ្យបាននូវការបែងចែកសម្ភារទាំងនេះ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់បំផុត ទៅកាន់មូលដ្ឋានសុខាភិបាល និងសហគមន៍ដែលកំពុងត្រូវការចាំបាច់ ដើម្បីកសាងប្រព័ន្ធសុខាភិបាលកម្ពុជាមួយដ៏រឹងមាំ អាចការពារគ្រប់ជីវិតប្រជាជនក្នុងគ្រប់កាលៈទេសៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។សូមបញ្ជាក់ដែរថា កញ្ចប់សម្ភារបរិក្ខារសម្រាប់សុខភាពបន្តពូជចំនួន ៧០កញ្ចប់ ដែលត្រូវបានបញ្ជូនទៅឃ្លាំងឱសថកណ្តាល រួមមានឧបករណ៍វេជ្ជសាស្រ្ត និងថ្នាំពេទ្យជាច្រើនប្រភេទដែលត្រូវការសម្រាប់ការសង្គ្រោះថែទាំផ្នែកសម្ភព និងទារកទើបនឹងកើត រួមមាន៖១.កញ្ចប់សម្ភារសម្រាប់ការសំអាតនិងអនាម័យ (Kit-2B): ១៩ កញ្ចប់ដើម្បីគាំទ្រដល់ការសម្រាលកូនដោយសុវត្ថិភាពនៅជំរុំភៀសសឹក និងក្នុងសហគមន៍។២.ឧបករណ៍ជំនួយក្នុងការបង្កើតកូន (Kit-6A & Kit-6B): ១៨ កញ្ចប់ (ប្រភេទនីមួយៗ មានចំនួន ៩) ផ្តល់ទាំងឧបករណ៍ដែលអាចប្រើឡើងវិញបាន និងឱសថសំខាន់ៗសម្រាប់គ្រឹះស្ថានសុខាភិបាល ៣) កញ្ចប់សម្រាប់សង្គ្រោះបន្ទាន់និងថែទាំផ្នែកសម្ភព (Kit-11A & Kit-11B): ៦ កញ្ចប់ (ប្រភេទនីមួយៗ មានចំនួន៣.ដើម្បីគ្រប់គ្រងផលវិបាកនៃការវះកាត់នៃផ្នែកសម្ភពនៅមន្ទីរពេទ្យបង្អែកខេត្ត។៤.កញ្ចប់ឧបករណ៍ឯកទេសសំខាន់ៗ៖ រួមមានឧបករណ៍សម្រាប់គ្រប់គ្រងផលវិបាកនៃការរលូតកូន (៩ កញ្ចប់) ដេរបួសនៃការដាច់រហែកមាត់ស្បូននិងទ្វារមាស (៩ កញ្ចប់) និងឧបករណ៍បូមជប់សម្រាប់បង្កើតកូន (៩ កញ្ចប់)៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ