សិក្ខាកាមជាសិស្សនគរបាលដែលកំពុងសិក្សានៅសាលានគរបាលភូមិភាគ៥ចំនួន៣៥នាក់ត្រូវបានចុះបំពេញកម្មសិក្សាបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាលជាតិ ត្រូវបានជួបសំណះសំណាល ផ្តល់នូវអនុសាសន៍មួយចំនួនពីលោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១២ខែ មករា ឆ្នាំ២០២៦ នៅសាលប្រជុំបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដោយមានលោកស្នងការរងទទួលផែនការងារធនធានមនុស្ស នាយ នាយរងការិយាល័យបុគ្គលិក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចសំណេះសំណាលនេះបានប្រព្រឹត្តិទៅស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយក្នុងនោះសិក្ខាកាមត្រូវបំពេញកម្មសិក្សារយ:ពេល០៤ខែចាប់ពីខែមករាតទៅនៅតាមបណ្តាអង្គភាពការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង ស្រុកឬវរសេនាតូចនគរបាលការពារព្រំដែនគោក ដែលរយៈពេលនេះត្រូវសិក្សាស្វែងយល់ទាំងចំណេះដឹង ជំនាញជាក់ស្តែងនៅទីនោះដូច្នេះសិក្ខាកាមត្រូវព្យាយាម តស៊ូសិក្សារៀនសូត្រនិងគោរពបាននូវវិន័យរបស់កងកម្លាំងនគរបាលជាតិ ហេីយសង្ឃឹមថានៅពេលបញ្ចប់កម្មសិក្សានេះសិក្ខាកាមនឹងពាំនាំនូវចំណេះដឹងនេះដេីម្បីក្លាយខ្លួនជាមន្រ្តីនគរបាលល្អ ជាអ្នកបន្តវេនទៅថ្ងៃអនាគត។
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ