(បាត់ដំបង)នៅថ្ងៃទី១២ខែ មករាឆ្នាំ២០២៦ វេលាម៉ោង៩:០០នាទីព្រឹក តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវរសេនីយ៍ឯក អិន កុសល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ចាត់តាំងលោកវរសេនីយ៍ទោ សន វុទ្ធី មេបញ្ជាការរងដឹកនាំ លោកនាយ នាយរងផ្នែក,ប៉ុស្តិ៍ និងកម្លាំងក្នុងអង្គភាពទៅសួរសុខទុក្ខដល់កងកម្លាំង និងគ្រួសាររបស់កងកម្លាំងដែលមានជំងឺ និងទេីបសម្រាលបុត្រចំនួន០៥គ្រួសារដល់លំនៅដ្ឋាន មានឈ្មោះដូចខាងក្រោម៖១-លោកស្រីអនុសេនីយ៍ត្រី ឈឿង សៀវម៉ី មន្ត្រីផ្នែកបុគ្គលិក ទើបសម្រាលរស់នៅ (ភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង) ២-គ្រួសារ លោកអនុសេនីយ៍ឯក ជន មុល នាយផ្នែកស៊ើបការណ៍ មានភារកិច្ចប្រចាំការនៅទិសព្រះវិហាមានទីលំនៅ (ភូមិ ត្រាង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង) ៣-គ្រួសារ លោកអនុសេនីយ៍ឯក អួន យ៉ុង មន្ត្រីប៉ុស្តិ៍អូរអន្លក់ ទើបសម្រាលរស់នៅ (ភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តប.ប)៤-គ្រួសារ លោកអនុសេនីយ៍ឯក ទូច សេ នាយរងផ្នែកភស្តុភារ មានជំងឺរលាកក្រពះ កំពុងសំរាកព្យាបាលជំងឺនៅគេហដ្ឋាន (ភូមិ ត្រាង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង) ៥-ងលោកព្រិន្ទបាលទោ ហេង សុវណ្ណារ៉ា មន្ត្រីប៉ុស្តិ៍បឹងអាជាង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ របួសជើង បច្ចុប្បន្នបានធូរស្រាលហើយ រស់នៅ(ភូមិ ត្រាង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង)។ក្នុងការសាកសួរសុខទុក្ខនេះបាននាំយកអំណោយមានគ្រឿងឧបភោកបរិភោគបរិភោក និងថវិកាមួយចំនួន ដែលបានមកពីការចូលរួមរបស់កម្លាំងក្នុងអង្គភាពយកទៅប្រគល់ជូនទាំង០៥គ្រួសារ សរុបរួមដូចខាងក្រោម៖ -អង្គ០៥ការ៉ុង ស្មើ២៥០គីឡូក្រាម-ទឹកសុទ្ធ ០៥កេសនិង១០យួរ-ត្រីខ កំប៉ុង០៦ដុំ-មីចំនួន០៥កេស-ទឹកស៊ីអ៉ីវ ០៥យួរ-ទឹកត្រី ០៥យួរ-ថវិកា ១.៩៧០.០០០រៀល(មួយលាននិងកៅសិបប្រាំពីរម៉ឺនរៀល)។ ក្រុមគ្រួសារពួកគាត់បានគោរពអរគុណចំពោះថ្នាក់ដឹកនាំស្នងការដ្ឋាន មេបញ្ជាការ មេបញ្ជាការរងនិងកងកម្លាំងនគរបាលវរ:ព្រំដែនគោកលេខ៨១៩ទាំងអស់ដែលបានគឹតគូរអំពីសុខទុក្ខនិងការលំបាកចំពោះមន្រ្តីនគរបាលនិងក្រុមគ្រួសារថ្នាក់ក្រោម។
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ