ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំ​ក្រុម​ការងារ​កង​រាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ គ្រួសារដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះសំបែង
Mon,12 January 2026 (Time 12:05 PM)
ដោយ ៖ (ចំនួនអ្នកអាន: 50នាក់)

កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិស​​​និងយកគំរូ​ដឹក​នាំ​ប្រ​កបដោយគុណធម៏របស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​​​ និងជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​​ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ (ស.ស.យ.ក. កំពង់ស្ពឺ)ចុះសួរសុខទុក្ខ គ្រួសារដែលត្រូវភ្លើងឆេះផ្ទះ ស្ថិតនៅភូមិក្បាលគៀយ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ដោយប្ដីមានឈ្មោះ ឌឿក នន អាយុ ៥៦ឆ្នាំ​ និងប្រពន្ធមានឈ្មោះ សុឹម យ៉ុម អាយុ ៥៣ឆ្នាំ មានកូន២នាក រួមមាន៖ទី១.ឈ្មោះ វ៉ា សុីវឿន ភេទប្រុស អាយុ២៣ឆ្នាំ និងទី២.ឈ្មោះ វ៉ា ណារី ភេទស្រី អាយុ ១៨ឆ្នាំដោយបច្ចុប្បន្នរស់នៅភូមិក្បាលគៀយ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ក្នុងពេលអញ្ជើញចុះសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចូលរួមសំដែងនូវការសោកស្តាយ ចំពោះការបាត់បង់ផ្ទះសំបែងដោយសារអគ្គិភ័យមួយនេះ ព្រមទាំងបានលើកទឹកចិត្តដល់គាត់ឲ្យបន្តខិតខំប្រឹងប្រែងក្នុងជីវភាពរស់នៅទៅមុខទៀត។ជា​ទឹកចិត្ត​សប្បុរសធម៏ ជួយ​គ្នាក្នុងគ្រាលំបាក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាននាំយកនូវថវិកាចំនួន ២០០,០០០រៀល​ និង​គ្រឿងឧបភោគបរិភោគរួមមាន(អង្ក ២បាវ,មី ២កេស, ទឹកសុទ្ធ ២កេស, ទឹកផ្លែឈើ ២កេស, ទឹកត្រី ២យួរ, ទឹកសុីអុីវ ២យួរ​ និងត្រីខ ២យួរ​ ព្រមទាំង​មាន​សម្ភារះដំនេក ភួយចំនួន៤ និងខ្នើយ ស្រោមខ្នើយចំនួន៤ថែមទៀត ហើយក៏បានជូនជាថវិកាដល់ចាស់ជរាចំនួន ២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០រៀលផងដែរ។

ជាចុងក្រោយ​ លោក​ ឌឿក នន​​​​ ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និង​ក្រុម​ការងារ​កង​រាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដែលបានចំណាយពេលមក ចុះ​សួរសុខទុក្ខក្រុមគ្រួសាររបស់គាត់នាពេលដែលគាត់កំពុងតែជួបការលំបាក ដោយសារភ្លើងឆេះផ្ទះនេះ និងបានជូនពរជ័យសេរីមង្គលដល់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ សូមមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ