(បាត់ដំបង)នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូង លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ លោក លោកស្រី អភិបាលក្រុង-ស្រុកទាំង១៤ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។ឯកឧត្តម អភិបាលខេត្តបាន ណែនាំអាជ្ញាធរក្រុង-ស្រុក ដែលនៅជាប់ផ្លូវជាតិលេខ៥ មានក្រុងបាត់ដំបង ស្រុកមោងឬស្សី ស្រុកសង្កែ និងស្រុកថ្មគោល ជួយថែទាំសួនច្បារលើទ្រូវក្នុងមូលដ្ឋានរៀងៗខ្លួនឱ្យបានល្អប្រសើរ ដើម្បីលើកសោភ័ណភាពតាមដងផ្លូវ។ឯកឧត្តម សុខ លូ បានជំរុញទៅកាន់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារវីរកងទ័ព និងវីរនគរបាលជួរមុខកំពុងឈរជើងការពារបូរណភាពទឹកដី ដូច្នេះក្រុមគ្រួសាររបស់កងកម្លាំងជួរមុខទាំងអស់មិនអាចជួបប្រទះបញ្ហាខ្វះខាតដោយអាជ្ញាធរមិនដឹងនោះទេ។ ឯកឧត្តម សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ឧបត្ថម្ភទំនុកបម្រុងចំពោះគ្រួសារវីរកងទ័ព និងវីរនគរបាលជួរមុខជានិច្ចដោយមិនទុកឱ្យជួបការខ្វះខាតឡើយ។រដ្ឋបាលខេត្ត មន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចូលរួមរៀបចំពិធីបុណ្យបូជាព្រះសព ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបង ព្រះឧបជ្ឈាយ៍ខេត្ត និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៉ឹង ធួង ខេត្តបាត់ដំបង នៅបរិវេណទីលានបាល់ទាត់វាលបែកចាន ក្រុងបាត់ដំបង។ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម សុខ លូ ក៏បានក្រើនរំលឹកដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ យកចិត្តទុកដាក់ក្នុងការរំដោះដីចំណីផ្លូវ និងត្រូវបន្តអនុវត្តន៍យុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើនៅតាមទីប្រជុំជន និងទីសាធារណៈឱ្យបានច្រើនដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានបៃតង។បន្ថែមពីនេះ ឯកឧត្តម សុខ លូ បានបន្តក្រើនរំលឹកដល់អាជ្ញាធរ និងមន្ទីរជំនាញ ត្រូវអប់រំផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ក្នុងការចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយមិនត្រូវដុតសំរាមនាំឱ្យមានផ្សែងបំពុលបរិស្ថាន និងកាត់បន្ថយការប្រើឧបករណ៍រំពងសំឡេងខ្លាំងក្នុងភូមិឋានដែលបង្កការរំខានប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ និងភ្ញៀវទេសចរ៕គួរបញ្ជាក់ផងដែរ ក្នុងរយៈពេលមួយខែកន្លងទៅនេះ ជារួមសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់នៅក្នុងខេត្ត និងនៅតំបន់ព្រំដែនពុំមានសកម្មភាពអ្វីគួរកត់សម្គាល់ដោយថែរក្សាបាននូវស្ថិរភាពរឹងមាំល្អប្រសើរ។ បញ្ហាបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗ, សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ត្រូវបង្ក្រាបជាបន្តបន្ទាប់ដូចភ្លៀងរលឹមដោយអនុវត្តតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលបានរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើស និងធានាបានសន្តិសុខ សុវត្ថិភាពនៅគ្រប់មូលដ្ឋាន។
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ