ខេត្តកំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានណែនាំដល់អ្នកវិនិយោគផ្សារ និងអាជ្ញាធរពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៃការលក់ដូរ ដោយមិនត្រូវអនុញ្ញាតឱ្យមានការដាក់តាំងទំនិញ ឬលក់ដូររំលោភលើចំណីផ្លូវ និងបង្កការរាំងស្ទះដល់ការធ្វើដំណើរឡើយ។ការណែនាំរបស់ឯកឧត្តមអភិបាលខេត្តបែបនេះ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការជួសជុលកែលម្អផ្សារកំពង់ត្រាច ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ដោយជំរុញឱ្យការងារសាងសង់អនុវត្តតាមផែនការ និងគិតគូរដល់តម្រូវការប្រើប្រាស់ជាក់ស្តែងរបស់អាជីវករ និងប្រជាពលរដ្ឋ។ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ការជួសជុលផ្សារកំពង់ត្រាច មិនត្រឹមតែផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែត្រូវភ្ជាប់ជាមួយការរៀបចំសណ្តាប់ធ្នាប់ ការរក្សាផ្លូវចេញចូលឱ្យទូលាយ និងការបង្កើនសុវត្ថិភាព ដើម្បីបង្កលក្ខណៈងាយស្រួលដល់អាជីវករ និងប្រជាពលរដ្ឋដែលមកប្រើប្រាស់សេវាកម្មនៅក្នុងផ្សារ។ឯកឧត្តមបានលើកឡើងថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធទីផ្សារ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន គឺជាអាទិភាពសំខាន់មួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលដៅបង្កលក្ខណៈងាយស្រួលដល់ការប្រកបអាជីវកម្ម និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋានឱ្យកាន់តែប្រសើរ។ជាមួយគ្នានេះ អភិបាលខេត្ត បានបសង្កត់ធ្ងន់ថា ចំណុចសំខាន់មួយទៀត គឺការរក្សាផ្លូវចេញចូលឱ្យមានទំហំទូលាយ និងគ្មានឧបសគ្គ ដើម្បីឱ្យរថយន្តគ្រប់ប្រភេទអាចធ្វើដំណើរបាន ជាពិសេសរថយន្តពន្លត់អគ្គិភ័យ ដែលត្រូវអាចចូលអន្តរាគមន៍បានទាន់ពេលវេលា ក្នុងករណីមានអគ្គិភ័យ ឬគ្រោះអាសន្នកើតឡើង។បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្តក៏បានផ្តល់អំពូលភ្លើងសូឡាមួយចំនួន សម្រាប់ដំឡើងតាមបង្គោលភ្លើងជុំវិញបរិវេណផ្សារ ដើម្បីបង្កើនពន្លឺនៅពេលយប់ ពង្រឹងសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងអាជីវករដែលមករៀបចំលក់ដូរនៅពេលព្រឹកព្រលឹមផងដែរ។ ឯកឧត្តមបញ្ជាក់ថា ការកែលម្អផ្សារឱ្យមានសោភ័ណភាព សណ្តាប់ធ្នាប់ និងសុវត្ថិភាព គឺជាកត្តាសំខាន់ក្នុងការបង្កើតបរិយាកាសអំណោយផលដល់ការប្រកបអាជីវកម្ម និងការប្រើប្រាស់ទីផ្សាររបស់ប្រជាពលរដ្ឋប្រកបដោយភាពងាយស្រួល និងទំនុកចិត្ត៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ