ថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សមាជិកអាស៊ាន ជំរុញឱ្យកម្ពុជា-ថៃ អនុវត្តជាអចិន្រ្ដៃយ៍បទឈប់បាញ់ និងស្ដារទំនុកចិត្តតាមរយៈច្បាប់អន្ដរជាតិ
Sat,21 November 2026 (Time 04:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 4នាក់)

ប្រធានមហាសន្និបាតអន្ដរសភាអាស៊ាន និងសមាជិកអាស៊ាន គាំទ្រការដោះស្រាយជម្លោះដោយសន្ដិវិធី រវាងកម្ពុជា និងថៃ និងជំរុញឱ្យប្រទេសទាំងពីរ អនុវត្តឱ្យបានជាអចិន្រ្ដៃយ៍បទឈប់បាញ់ និងស្ដារទំនុកចិត្តឡើងវិញ តាមរយៈការគោរពច្បាប់អន្ដរជាតិ។

ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភាកម្ពុជា (គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ និងព័ត៌មាន) ថ្លែងឱ្យដឹងបន្ទាប់ពី កិច្ចប្រជុំមហាសន្និបាតអន្ដរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន បានបញ្ចប់ដោយជោគជ័យ កាលពីរាត្រីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា ប្រធានរដ្ឋសភាហ្វីលីពីន ដែលប្រធានអន្តរសភាអាស៊ាន លើកទី៤៧ ឆ្នាំ២០២៦នេះបានខ្នះខ្នែងយ៉ាងខ្លាំងក្នុងការសម្របសម្រួលជម្លោះរវាងកម្ពុជា និងថៃ ឱ្យរកការដោះស្រាយដោយសន្តិវិធី ខណៈសមាជិកអន្ដរសភាអាស៊ាន បានបង្ហាញការគាំទ្រ និងជំរុញឱ្យភាគីទាំងពីរ អនុវត្តឱ្យបានពេញលេញ និងជាអចិន្រ្ដៃយ៍ បទឈប់បាញ់ និងស្ដារទំនុកចិត្តឡើងវិញតាមរយៈការគោរពច្បាប់អន្ដរជាតិ។

ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភាកម្ពុជា ៖«ឯកឧត្ដម ប្រធានរដ្ឋសភា ហ្វីលីពីន លោកប្រឹងប្រែងណាស់ ដើម្បីធ្វើយ៉ាងណាជួយផ្ដល់អនុសាសន៍ និងរៀបចំសេចក្ដីសម្រេចមួយ ដែលមានលក្ខណៈពិសេស គឺសេចក្ដីសម្រេចនយោបាយ ដើម្បីកុំឱ្យកម្ពុជា និងថៃ បន្តជម្លោះ។ អញ្ចឹងជាមួយគ្នានោះ មិត្តបណ្ដាសមាជិកអាស៊ាន បើទោះបីមិនហាននិយាយខ្លាំង តែក៏បានគាំទ្រសូមឱ្យឈប់បាញ់ជាអចិន្រ្ដៃយ៍ សុំឱ្យដោះស្រាយបញ្ហាឱ្យបានឆាប់ចប់បំផុត។ ហើយសូមឱ្យទំនុកចិត្តកម្ពុជា និងថៃ ស្ដារឡើងវិញ តាមរយៈទំនាក់ទំនងការទូត កិច្ចសន្ទនាដែលមាន និងច្បាប់អន្តរជាតិ»។

ឯកឧត្ដម សួស យ៉ារ៉ា បានឱ្យដឹងបន្តទៀតថា តាមរយៈមហាសន្និបាតអន្ដរសភាអាស៊ាន ថ្នាក់ដឹកនាំ និងគណៈកម្មការគ្រប់ផ្នែករបស់រដ្ឋសភាកម្ពុជា បានបន្តនាំយកវិបត្តិដែលបង្កការលំបាកខ្លាំងដល់ពលរដ្ឋភៀសសឹករបស់កម្ពុជា ដែលត្រូវបានរារាំងដោយយោធាថៃ មិនអាចវិលទៅកាន់លំនៅឋានដើមរបស់ពួកគាត់វិញ។ តាមរយៈសន្និបាតនេះ កម្ពុជា នៅតែទាមទារយ៉ាងទទូចឱ្យប្រជាពលរដ្ឋខ្មែរភៀសសឹក អាចវិលទៅកាន់លំនៅឋានដើមវិញ ដោយគ្មានការរាំង និងសេចក្ដីថ្លៃថ្នូរ។

ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភាកម្ពុជា ៖«សាររបស់យើងក្នុងមហាសន្និបាតអន្ដរសភាអាស៊ាន (អាយប៉ា/AIPA) មានភាពច្បាស់លាស់ ទាំងរាជរដ្ឋាភិបាល ទាំងរដ្ឋសភា គឺសុំឱ្យមានការវិលត្រឡប់ នៃប្រជាជនទាំង ២ម៉ឺននាក់របស់យើងដែលមិនទាន់បានទៅផ្ទះវិញ និងសិស្សជាង ៦ពាន់នាក់។ សំឡេងរបស់យើងត្រូវបានគេ ឮ នៅក្នុងចំណោមរាជរដ្ឋាភិបាល រដ្ឋាភិបាល នៃប្រទេសទាំង ១១។ ពួកយើងមិនស្ងាត់នោះទេ យើងបន្តធ្វើការដោយភាពចាស់ទុំ សេចក្ដីថ្លៃថ្នូរ។ ហើយសម្ដេច ឃួន សុដារី និងគណៈកម្មការរដ្ឋសភា បានថ្លែងពីទុក្ខលំបាករបស់ពលរដ្ឋ ពិសេសស្រ្ដី ដែលមិនទាន់អាចវិលទៅផ្ទះវិញ ដែលនេះគឺជាការទាមទារឱ្យការពារសិទ្ធិមនុស្សជាមូលដ្ឋាន ការការពារសិទ្ធិលំនៅឋាន ការការពារសិទ្ធិវិលត្រឡប់ទៅផ្ទះវិញ»។

សូមជម្រាបជូនថា មហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន បានបិទបញ្ចប់ដោយជោគជ័យកាលពីល្ងាចថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយ អាយប៉ា បន្តស្មារតីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងរង្វង់គ្រួសារអាស៊ាន ឆ្ពោះទៅរកអនាគតរួម ប្រកបដោយ សន្ដិភាព វិបុលភាព ដោយយកប្រជាជនជាស្នូល៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ