ប៉េកាំង៖ នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ចិនបានចេញមុខសម្តែងការព្រួយបារម្ភ ចំពោះអ្វីដែលខ្លួនចាត់ទុកថា ជាសកម្មភាពពង្រីកអំណាចយុត្តាធិការហួសព្រំដែន បន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រេចថា មីយ៉ាន់ម៉ា ពិតជាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា ដែលជាជនជាតិភាគតិចក្នុងប្រទេសរបស់ខ្លួន ហើយបាននិយាយថា ការប្រកាសសាលក្រមនេះ មិនជួយអ្វីឡើយដល់កិច្ចប្រឹងប្រែងដោះស្រាយជម្លោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។នៅពេលត្រូវបានសាកសួរអំពីសាលក្រមរបស់ ICJ ដែលជាស្ថាប័នតុលាការកំពូលរបស់អង្គការសហប្រជាជាតិ (UN) អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសចិន លោក Guo Jiakun បានឆ្លើយតបក្នុងសន្និសីទសារព័ត៌មានមួយថា «ចិនមានការព្រួយបារម្ភចំពោះបញ្ហាដូចជា ការពង្រីកអំណាចយុត្តាធិការហួសព្រំដែន និងការបកស្រាយវិសាលភាពច្បាប់ ឱ្យទូលំទូលាយហួសហេតុ ហើយយល់ថា ទង្វើបែបនេះមិនជួយដល់ការដោះស្រាយជម្លោះនោះទេ»។ លោកបានបន្ថែមថា «សហគមន៍អន្តរជាតិគួរតែរួមគ្នាខិតខំប្រឹងប្រែងក្នុងទិសដៅនេះ ដើម្បីចៀសវាងការធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញ»។កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ តុលាការ ICJ បានប្រកាសសាលក្រមដែលសម្រេចថា មីយ៉ាន់ម៉ាមានពិរុទ្ធភាព ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា។ សាលក្រមនេះគឺជាករណីដំបូងបង្អស់ ដែលរដ្ឋមួយត្រូវបានតុលាការអន្តរជាតិ រកឃើញថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍។គួរបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបយោធាកាលពីឆ្នាំ២០១៧ បានសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ និងបង្ខំឱ្យមនុស្សជាង ៧០០ ០០០ នាក់ភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ដែលមានប្រជាជនភាគច្រើនកាន់ព្រះពុទ្ធសាសនា និងធ្លាប់ត្រូវបានគេស្គាល់ថា ជាប្រទេសភូមា។ មីយ៉ាន់ម៉ាបានបដិសេធការចោទប្រកាន់ប្រឆាំងនឹងខ្លួន ដោយអះអាងថា កងកម្លាំងយោធាមីយ៉ាន់ម៉ា គ្រាន់តែបានឆ្លើយតបប៉ុណ្ណោះទៅនឹង ការវាយប្រហាររបស់ក្រុមប្រដាប់អាវុធ។ ICJ បានកំណត់ថា ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ ១០០០០នាក់ត្រូវបានសម្លាប់យ៉ាងឃោរឃៅ ក្នុងអំឡុងប្រតិបត្តិការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា។
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ