សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារស្តីពីការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ បានឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២០ ខែបិច្ឆិកា ឆ្នាំ២០២៦នេះ។របាយការណ៍នេះ គឺជារបាយការណ៍លើកទី៥ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំឡើងក្នុងគោលបំណងដោះស្រាយបញ្ហាជូនធុរជន សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយមានវិសាលភាពគ្របដណ្តប់វឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចជាកញ្ចប់។លទ្ធផលនៃការស្ទង់មតិ ដែលបានរៀបចំឡើង កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ឆមាសទី២ ឆ្នាំ២០២៥ កន្លងទៅ នៅតែបានបង្ហាញឱ្យឃើញពីសេចក្តីពេញចិត្តខ្ពស់របស់វិស័យឯកជន លើវិធានការនិងប្រសិទ្ធភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ និងគុណភាពនៃកិច្ចសន្ទនានិងកិច្ចសហការរវាងរដ្ឋនិងវិស័យឯកជន។ ជារួម ការដាក់ចេញនូវវិធានការនេះ អាចបង្កើនលទ្ធភាពដល់ក្រុមហ៊ុនក្នុងការវិនិយោគលើវិស័យផ្សេងៗ និងពង្រីកប្រតិបត្តិការអាជីវកម្មបន្ថែម។ ទន្ទឹមនេះ ក្នុងចំណោមអ្នកស្ទង់មតិនៅតែវាយតម្លៃថា ការធ្វើកំណែទម្រង់លើអភិបាលកិច្ច បទប្បញ្ញត្តិច្បាប់ និងពន្ធដារ មានឥទ្ធិពលខ្លាំងជាងគេបំផុតលើអាជីវកម្ម។គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ការអនុវត្តវិធានការដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ បានកាន់តែខិតជិតទៅសម្រេចបានពេញលេញ១០០% ហើយវិធានការសម្រេចបានពេញលេញមានចំនួន ១៧៣ (ស្មើនឹងប្រមាណ ៩៦.៦% នៃវិធានការសរុបចំនួន ១៧៩) កើនឡើង ៤វិធានការ បើធៀបនឹងការអនុវត្តក្នុងឆ្នាំ២០២៥ ខណៈវិធានការដែលកំពុងត្រូវបានអនុវត្តនៅសល់ត្រឹមតែចំនួន ៦វិធានការ ស្មើនឹងប្រមាណ ៣,៤% នៃវិធានការសរុបតែប៉ុណ្ណោះ។ វិធានការដែលកំពុងត្រូវបានអនុវត្តទាំង៦នេះ ភាគច្រើនសម្រេចបានវឌ្ឍនភាពសំខាន់ៗនិងកំពុងអនុវត្តជាប្រចាំសំដៅឈានទៅរកការសម្រេចបានពេញលេញនាពេលខាងមុខ។
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ