ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចតេជោ យល់អំពីអារម្មណ៍របស់វីរ:យុទ្ធជន ក៏ដូចជាក្រុមគ្រួសារនូវការលំបាកនៃការព្រាត់ប្រាស់គ្នា
Thu,01 January 2026 (Time 02:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 78នាក់)

ភ្នំពេញ៖ នៅវិមាន៧មករា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែមករា ឆ្នាំ ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យបងប្អូនវីរៈកងទ័ពទាំង១៨រូប និងក្រុមគ្រួសារ ចូលជួបសំណេះសំណាល និងសួរសុខទុក្ខ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបសំណេះសំណាលនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយ និងស្វាគមន៍ចំពោះការធ្វើមាតុភូមិនិវត្តន៍របស់វីរៈយុទ្ធជនរបស់យើង ដែលបានជួបជុំជាមួយនឹងក្រុមគ្រួសារ និងបានមកដល់ប្រទេសកំណើតរបស់ខ្លួនឡើងវិញ។

សម្ដេចតេជោលើកឡើងថា សម្តេចយល់អំពីអារម្មណ៍របស់វីរ:យុទ្ធជនរបស់យើង ក៏ដូចជាក្រុមគ្រួសារនូវការលំបាកនៃការព្រាត់ប្រាស់គ្នា ព្រោះសម្ដេចផ្ទាល់ ធ្លាប់បានឆ្លងកាត់នូវបទពិសោធនៃការព្រាត់ប្រាស់គ្រួសារកាលពីពេលដែលសម្ដេច យកជីវិតជាដើមទុនដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

សម្ដេចក៏បានយកឱកាសនេះ អរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខនិងអាយុជីវិតរបស់វីរៈយុទ្ធជនរបស់យើង ហើយរូបសម្ដេចផ្ទាល់ ក៏បានយកចិត្តទុកដាក់ និងបានតាមដានជាប្រចាំអំពីស្ថានភាព របស់វីរៈយុទ្ធជនយើង ហើយជាពិសេសបំផុតនោះ សម្ដេចបានមានប្រសាសន៍ថា ព្រះមហាក្សត្រនៃយើង ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ ក៏ព្រះអង្គទាំងទ្វេ បានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះវីរៈយុទ្ធជនរបស់យើងទាំង១៨ រូប រួមទាំងវីរៈកងទ័ពទាំងអស់របស់យើងនៅតាមព្រំដែន ដែលនេះជាការយកចិត្តដាក់ពីថ្នាក់ដឹកនាំរបស់កម្ពុជាគ្រប់លំដាប់ថ្នាក់។

ជាមួយនេះ សម្ដេចតេជោ ក៏បានបង្ហាញនូវក្ដីរំភើបបន្ថែមទៀត ដែលកាលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញ នៅពេលដែលសម្ដេច បានឃើញវីរៈយុទ្ធជនរបស់យើងធ្វើដំណើរមកដល់កម្ពុជា តាមរយៈការផ្សព្វផ្សាយផ្ទាល់ សម្ដេចមានអារម្មណ៍រំភើប រហូតដល់ស្រក់ទឹកភ្នែក នៅពេលឃើញនូវការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាជនរបស់យើងគ្រប់មជ្ឈដ្ឋាននៅតាមដងផ្លូវ ចំពោះវីរៈយុទ្ធជនរបស់យើងទាំង១៨នាក់ ដែលសម្ដេចបានបញ្ជាក់ថា នេះជាស្មារតីនៃការសាមគ្គីរបស់ប្រជាជនខ្មែរដ៏ធំបំផុតសម្រាប់វីរៈយុទ្ធជនរបស់យើងទាំងអស់១៨នាក់ ក៏ដូចជាស្មារតីនៃការសាមគ្គីជាមួយនឹងវីរៈយុទ្ធជនយើងនៅសមរភូមិមុខផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានជូនពរដល់វីរៈយុទ្ធជនទាំង១៨រូប រួមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន និងបានរស់នៅជាមួយនឹងក្រុមគ្រួសារ ព្រមទាំងបានរស់នៅក្នុងទឹកដីកំណើតឡើងវិញប្រកបដោយភាពសុខសាន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ