ភ្នំពេញ៖ កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ FrancoTech 2026 ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយប្រមូលផ្តុំក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម វិនិយោគិន និងអ្នកដឹកនាំផ្នែកនវានុវត្តន៍មកពីបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ដើម្បីស្វែងរកឱកាសកិច្ចសហប្រតិបត្តិការឌីជីថល និងការវិនិយោគជាមួយតំបន់អាស៊ាន។ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងស្របពេលជាមួយមហាសន្និបាតកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមមូលបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ» (One Francophone Community, One Digital Future) ដោយមានសកម្មភាពសំខាន់ៗជាច្រើន រួមមាន ពិព័រណ៍បច្ចេកវិទ្យា ការប្រកួតប្រជែងនវានុវត្តន៍ វេទិកាវិនិយោគ និងជំនួបបណ្តាញធុរកិច្ច។ជាមួយគ្នានេះ កម្មវិធីក៏ផ្តោតលើការពិភាក្សាប្រធានបទសំខាន់ៗក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍ រួមមាន បញ្ញាសិប្បនិម្មិត រដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍ក្នុងវិស័យកសិកម្ម។ការរៀបចំព្រឹត្តិការណ៍ FrancoTech 2026 នៅកម្ពុជានេះ ជាវេទិកាមួយសម្រាប់ភ្ជាប់ក្រុមហ៊ុនបច្ចេកវិទ្យា វិនិយោគិន និងសហគ្រិនពីសហគមន៍ហ្វ្រង់កូហ្វូនី ជាមួយទីផ្សារអាស៊ាន ដើម្បីស្វែងរកឱកាសធុរកិច្ច ការវិនិយោគ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ