ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក សេណេន ទៀមស៊ីន ម៉ង់ហ្គាលីលេ (SENEN TIEMSIN MANGALILE) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព ព្រឹទ្ធសភា រាជធានីភ្នំពេញ។យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ សង្ឃឹមថាតាមរយៈតួនាទី ជាអគ្គរដ្ឋទូតថ្មីរបស់ហ្វីលីពីន នេះនឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងហ្វីលីពីន កាន់តែរីកចម្រើនជាពិសេសគឺការទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសត្រូវឲ្យដើរទន្ទឹមនឹងទំនាក់ទំនងនយោបាយរវាងភាគីទាំងពី។លោក សេណេន ទៀមស៊ីន ម៉ង់ហ្គាលីលេ (SENEN TIEMSIN MANGALILE) លើកឡើងថា លោកបានឃើញពីភាពរីកចម្រើន នៃទំនាក់ទំនងកម្ពុជា-ហ្វីលីពីន ដែលមានជាមួយគ្នានាពេលកន្លងមក ហើយប្រទេសទាំងពីរ កំពុងបង្កើនកិច្ចសហប្រតិបត្ដិការជាមួយគ្នាបន្ថែមទៀត ទៅលើវិស័យអប់រំ កសិកម្ម អាកាសចរជាដើម ដែលតម្រូវឲ្យភាគីទាំងពីរ បន្ដខិតខំប្រឹងប្រែងរួមគ្នា។ជាការឆ្លើយតប សម្ដេចតេជោ បានបង្ហាញពីការពេញចិត្ត ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសម្ដេចក៏ផ្ដល់យោបល់បន្ថែម ទៅកាន់លោកទូតហ្វីលីពីន ឲ្យផ្ដោតសំខាន់ទៅលើការធ្វើយ៉ាងណា ពង្រឹងនូវការផ្លាស់ប្ដូរ នូវការវិនិយោគ ជាពិសេសគឺទាក់ទងទៅនឹងសន្តិសុខស្បៀង ហើយផ្ដោតសំខាន់ទៅលើវិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជាផងដែរ ដោយសម្ដេចតេជោ បានលើកឡើង អំពីសក្កានុពល របស់កម្ពុជាផ្នែកស្រូវ អង្គរ ក៏ដូចជាផ្នែកស្វាយចន្ទី ដែលកំពុងមានភាពរីកចម្រើន។ ទន្ទឹមនេះ អ្នកវិនិយោគរបស់ហ្វីលីពីន ក៏អាចសម្លឹងមើលឱកាសនេះ ធ្វើការកែឆ្នៃ គឺស្វាយចន្ទីនាំចេញទៅហ្វីលីពីន ក៏ដូចជានាំចេញទៅក្រៅប្រទេស៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ