សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-វៀតណាម នៅរាជធានភ្នំពេញ នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ឯកឧត្តម ង៉ូ វ៉ាន់ ធឿន សមាជិកគណៈកម្មាធិការមជ្ឍឹមបក្ស កុម្មុយនិស្តវៀតណាម រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុវៀតណាមបានថ្លែងបង្ហាញពីបញ្ហាប្រឈម និងសំណូមពរនានាដែលវិស័យឯកជន នៃប្រទេសទាំង២បានជួបប្រជុំគ្នា។ ឯកឧត្តមសមាជិកគណៈកម្មាធិការមជ្ឍឹមបក្ស កុម្មុយនិស្តវៀតណាម រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុវៀតណាមក៏បានថ្លែង នូវការអរគុណរដ្ឋាភិបាល នៃប្រទេសទាំងពីរដែលបានខិតខំប្រឹងប្រែងសម្របសម្រួលនិតិវិធីវិនិយោគនានា ក្នុងន័យជំរុញសេដ្ឋកិច្ច និងវិនិយោគ នៃប្រទេសទាំងពីរ។ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានថ្លែងថា “ សហគ្រាសវៀតណាមបានវិនោយោគនៅកម្ពុជា ដែលបានចូលរួមបង្កើតការងារដល់ប្រជាជនកម្ពុជា”។ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបន្តថា” ខ្ញុំ និងនាយករដ្ឋមន្រ្តី កម្ពុជា បានមានជំនួនទ្វេរភាគី ហើយថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញាក្នុងការខិតខំតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សម្រួលនិតិវិធីនានា និងទទួលយកបញ្ហាប្រឈមនានាពីវិស័យឯកជន ដើម្បីដោះស្រាយរួមគ្នា”។ឯកឧត្តម នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានថ្លែងស្នើដល់ក្រសួងស្ថាប័ន នៃប្រទេសទាំងពិរកម្ពុជា វៀតណាម បន្តជំរុញកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីតភ្ជាប់ទំនាក់ទំនងគ្នា និងស្នើដល់វិនិយោគិនវៀតណាមនៅកម្ពុជាគោរពច្បាប់កម្ពុជា ចូលរួមការងារមនុស្សធម៌នៅកម្ពុជា ចូលរួមការពារបរិស្ថាន។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា “ខ្ញុំសូមថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគម ក្រសួង ពាណិជ្ជកម្ម ស្ថានទូតវៀតណាមប្រចាំកម្ពុជា សភាពាណិជ្ជកម្ម កម្ពុជា និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា ដែលបាន សហការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង។ វត្តមានដ៏ច្រើនកុះកររបស់ធុរជនកម្ពុជា និងវៀតណាមនាថ្ងៃនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងចំណាប់អារម្មណ៍របស់វិស័យឯកជនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ចរវាងប្រទេសយើងទាំងពីរ"។សូមជម្រាបថា វេទិកាធុរកិច្ចកម្ពុជា-វៀតណាម" នឹងដើរតួនាទីបន្ថែមជាយន្តការដ៏មានសារៈសំខាន់ ក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងវិស័យឯកជននៃប្រទេសទាំងពីរ ពិសេសជាយន្តការផ្លាស់ប្តូរ នូវព័ត៌មាន និងការយល់ដឹងអំពីសក្តានុពល និងកាលានុវត្តភាពធុរកិច្ច និងវិនិយោគ ដើម្បីរួមគ្នាទាញយកផលប្រយោជន៍ឱ្យបានជាអតិបរមាពីសក្តានុពលវិនិយោគដ៏ធំធេងនៃប្រទេសយើងទាំងពីរ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ