បាត់ដំបង ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សរុបចំនួន ២.០០១នាក់ នៅសាលវិមានប្រសិទ្ធពរ ខេត្តបាត់ដំបង ដោយបានថ្លែងបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ជុំវិញបូរណភាពទឹកដី និងសន្តិភាពនៅកម្ពុជា។នៅក្នុងឱកាសនោះ សម្តេចធិបតីបានគូសបញ្ជាក់ថា ទឹកដីកម្ពុជាមិនឱ្យគេឡើយ ព្រោះកម្ពុជាមិនដែលចុះហត្ថលេខាប្រគល់ឱ្យនរណាមួយនោះទេ។ កម្ពុជាកំពុងបន្ត «ច្បាំង» ប៉ុន្តែជាការច្បាំងតាមរយៈការទូត និងទាមទារទឹកដីស្របច្បាប់មកវិញតាមយន្តការច្បាប់អន្តរជាតិ។ កម្ពុជានៅតែរក្សាសិទ្ធិប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីយកទឹកដីស្របច្បាប់របស់ខ្លួន ហើយក្នុងការចុះវាស់បង្គោលព្រំដែនកម្ពុជា-ថៃលើកក្រោយ ត្រូវតែមានការចូលរួមពីក្រុម AOT នៃប្រទេសទាំងពីរ។ទន្ទឹមនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ថា កម្ពុជាមិនបានទាមទារទឹកដីខេត្តសុរិន្ទ និងបុរីរ៉ាំនោះទេ អ្វីដែលសំខាន់គឺឱ្យតែភាគីពាក់ព័ន្ធគោរពតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង ឆ្នាំ១៩០៧ ឱ្យបានត្រឹមត្រូវ។សម្ដេចធិបតី បានរម្លឹកពីសង្គ្រាមឈ្លានពានលើកម្ពុជា និងការដែលខេត្តបាត់ដំបងធ្លាប់បាត់បង់សន្តិភាពអស់រយៈពេល ២១ថ្ងៃ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីតម្លៃពិតប្រាកដនៃសន្តិភាព។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ទោះជា «ប្រទេសតូច ក៏មានដៃវាយវិញដែរ ហើយប្រជាជនខ្មែរមិនកំសាកទេ» ប៉ុន្តែក្នុងនាមជាមេដឹកនាំ មិនត្រូវរុញប្រជាជនឱ្យទៅស្លាប់ឡើយ បើមានជម្រើសដោះស្រាយផ្សេង។ ប្រសិនបើយើងជ្រើសរើសយកសង្គ្រាម សង្គ្រាមនឹងមិនចេះចប់ហើយចំនួនជនភៀសសឹកអាចកើនឡើងលើសពី១លាននាក់ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលមិនបានសប្បាយចិត្តឡើយ ដែលឃើញពលរដ្ឋភៀសសឹកមិនទាន់បានត្រឡប់ទៅផ្ទះវិញ។សម្តេចធិបតី ក៏បានសម្តែងក្តីសង្ឃឹមថា សង្គ្រាមឈ្លានពាន និងគ្រោះទឹកជំនន់ នឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៦នេះ ដើម្បីនាំមកនូវសេចក្តីសុខជូនប្រជាជនទូទាំងប្រទេស ហើយនៅឆ្នាំ២០២៧ ខាងមុខ សូមឱ្យគ្រោះចង្រៃទាំងអស់ចាកចេញពីកម្ពុជាឱ្យអស់ រួមទាំងយន្តហោះ F-16 ផងដែរ ដើម្បីឱ្យកម្ពុជាអាចបន្តដំណើរទៅមុខ និងប្រឹងប្រែងពង្រឹងសមត្ថភាពជាតិឱ្យកាន់តែខ្លាំង។
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ