ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំគូសបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃការបន្តយកចិត្តទុកដាក់ជំរុញកំណែទម្រង់ការសិក្សាថ្នាក់បណ្ឌិត
Wed,07 October 2026 (Time 10:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 9នាក់)

ភ្នំពេញ៖ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃការបន្តយកចិត្តទុកដាក់ជំរុញកំណែទម្រង់ការសិក្សាថ្នាក់បណ្ឌិត ដើម្បីពង្រឹងគុណភាពថ្នាក់បណ្ឌិតឱ្យបានគត់មត់ សំដៅលើកកម្ពស់តម្លៃសញ្ញាបត្រថ្នាក់បណ្ឌិតនៅកម្ពុជា ឆ្លើយតបនឹងស្ដង់ដាការអប់រំថ្នាក់តំបន់ និងអន្តរជាតិ ព្រមទាំងដើម្បីកាត់បន្ថយគម្លាតសមត្ថភាពអប់រំ និងការស្រាវជ្រាវជាមួយប្រទេសជិតខាង។ក្នុងកិច្ចប្រជុំ ស្ដីពីការពិនិត្យវឌ្ឍនភាពនៃកំណែទម្រង់ការសិក្សាថ្នាក់បណ្ឌិត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសង្កត់ធ្ងន់ថា កំណែទម្រង់ និងការពង្រឹងគុណភាពអប់រំថ្នាក់បណ្ឌិតនៅកម្ពុជា គឺជាទិសដៅយុទ្ធសាស្ត្រដ៏សំខាន់មួយនៃការអភិវឌ្ឍសេដ្ឋកិច្ចផ្អែកលើចំណេះដឹង (Knowledge-based Economy) ព្រមទាំងជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សសតវត្សរ៍ទី២១ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ឯកឧត្តមបានផ្ដល់អនុសាសន៍ឱ្យក្រុមការងារបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីកែលម្អ និងពង្រឹងរចនាសម្ព័ន្ធការងារឱ្យកាន់តែមានប្រសិទ្ធភាព ដោយត្រូវរៀបចំឡើងវិញនូវយន្តការត្រួតពិនិត្យគុណភាព និងស្ដង់ដានិក្ខេបបទថ្នាក់បណ្ឌិតឱ្យបានតឹងរ៉ឹងច្បាស់លាស់ ពន្លឿនការរៀបចំសេចក្ដីណែនាំពាក់ព័ន្ធនឹងការធ្វើនិក្ខេបបទ និងវិធីសាស្ត្រស្រាវជ្រាវកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់ទាំងថ្នាក់សិក្សាផ្ទាល់នៅថ្នាក់រៀន និងតាមអនឡាញ។ក្នុងន័យនេះ ក្រុមការងារត្រូវរៀបចំបញ្ជីគ្រឹះស្ថានសិក្សាដែលផ្ដល់សញ្ញាបត្របណ្ឌិតទាំងអស់ឱ្យបានរួចរាល់ ដើម្បីត្រៀមចុះធ្វើអធិការកិច្ចគុណភាពបណ្ដុះបណ្ដាល និងត្រូវបន្តប្រមូលផ្ដុំនូវរាល់ស្នាដៃនិក្ខេបបទពីសាកលវិទ្យាល័យទាំងរដ្ឋ និងឯកជនទូទាំងប្រទេសមកដាក់តម្កល់ទុកក្នុងបណ្ណាល័យសម្ដេចព្រះសង្ឃរាជ ជួន ណាត តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់ស្នាដៃស្រាវជ្រាវរបស់បញ្ញវន្តកម្ពុជា ជំរុញការចែករំលែកចំណេះដឹង និងបន្តថែរក្សាស្នាដៃស្រាវជ្រាវទាំងនេះឱ្យគង់វង្សយូរអង្វែងពីមួយជំនាន់ទៅមួយជំនាន់៕ ប្រភព៚ ក្រសួងអប់រំ យុវជន និងកីឡា

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ