ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបទៅក្រុមអ្នករិះគន់ក្រៅប្រទេសរឿងបោះពុម្ពក្រដាសប្រាក់ថ្មី ដោយបញ្ជាក់ពីភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ
Wed,07 October 2026 (Time 10:38 PM)
ដោយ ៖ (ចំនួនអ្នកអាន: 7នាក់)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញមុខបកស្រាយជុំវិញការលើកឡើងរបស់ក្រុមអ្នករិះគន់នៅក្រៅប្រទេស ដែលតែងតែមួលបង្កាច់ថា រាជរដ្ឋាភិបាលកម្ពុជាបោះពុម្ពក្រដាសប្រាក់ថ្មី ដោយសារតែអស់លុយពីថវិកាជាតិ។តាមរយៈការបង្ហោះសារលើបណ្តាញសង្គម សម្តេចតេជោ បានថ្លែងដោយចំៗទៅកាន់ក្រុមមនុស្សមួយចំនួននៅក្រៅប្រទេស ដែលសម្តេចហៅថាជា «ក្រុមបំផ្លាញជាតិ» ថា ការបកស្រាយនេះធ្វើឡើងដើម្បីកុំឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំចំពោះការញុះញង់របស់ក្រុមទាំងនោះ។សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ពីភាពរឹងមាំនៃសេដ្ឋកិច្ចជាតិថា សាច់ប្រាក់ក្នុងរតនាគារជាតិមានមិនក្រោម ២.៥០០ លានដុល្លារអាមេរិកនោះទេ។ សម្តេចបានពន្យល់ថា ចំណូលថវិកាជាតិក្នុងរយៈពេល ៩ ខែ មានជាង ៥.០០០ លានដុល្លារ ដែលជាមធ្យមមានចំណូលចន្លោះពី ៥០០ ទៅ ៦០០ លានដុល្លារក្នុងមួយខែ។ ខណៈដែលការចំណាយលើបៀវត្សមន្ត្រីរាជការគឺចាយត្រឹមតែ ២៣០ លានដុល្លារក្នុងមួយខែប៉ុណ្ណោះ។ ដូច្នេះ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយ និងរក្សាសាច់ប្រាក់ក្នុងរតនាគារឱ្យស្ថិតក្នុងកម្រិតមួយដ៏រឹងមាំ។ក្នុងសារដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតរិះគន់ទៅលើក្រុមអ្នកនយោបាយក្រៅស្រុកមួយចំនួន ដែលសម្តេចចោទប្រកាន់ថា បានយកលុយដែលរៃអង្គាសបានពីសប្បុរសជន ក្រោមឈ្មោះជួយ «ជនភៀសខ្លួន» ទៅប្រើប្រាស់ខុសគោលដៅ ដើម្បីចិញ្ចឹមគណបក្សនយោបាយនៅក្នុងស្រុកទៅវិញ។ សម្តេចថែមទាំងបានព្រមានថា នឹងបង្ហោះសារសំឡេងនៃការប្រជុំដែលនិយាយពីការយកលុយរៃអង្គាសនោះមកប្រើប្រាស់ផ្ទុយពីគោលដៅដើមនៅពេលក្រោយ។សម្តេចតេជោ បានបញ្ជាក់ជាចុងក្រោយថា ការចេញក្រដាសប្រាក់ថ្មី គឺជាការងារធម្មតារបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងរូបិយវត្ថុ មិនមែនជាសញ្ញានៃការអស់លុយដូចការចោទប្រកាន់របស់ក្រុមអ្នកនយោបាយដែលមានមហិច្ឆតាចង់ដណ្តើមអំណាចនោះឡើយ។

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ