ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍប្រព័ន្ធ OCM AI របស់ទីស្តីការគណៈរដ្ឋមន្ត្រី
Wed,07 October 2026 (Time 09:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 8នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍប្រព័ន្ធ OCM AI របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

លោក វង្សី វិស្សុត បានមានប្រសាសន៍លើកឡើងថា “ការពន្លឿន និងជំរុញកិច្ចការបរិវត្តកម្មឌីជីថលនៅទីស្តីការគណៈរដ្ឋមន្ត្រី គឺជាអាទិភាពសំខាន់មួយ ដើម្បីគាំទ្រដល់ការបង្កើនប្រសិទ្ធភាព គុណភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ក្នុងន័យនេះ យើងត្រូវចេះទាញយកប្រយោជន៍ពីបច្ចេកវិទ្យាជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទោះបី​បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធ ការយល់ដឹង ផ្នត់គំនិត និងទស្សនៈរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រីនៅមានកម្រិតក្តី។”

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ការណែនាំឱ្យក្រុមការងារដឹកនាំនិងជំរុញបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រីពន្លឿនការធ្វើបរិវត្តកម្មឌីជីថលនៅទីស្តីការគណៈរដ្ឋមន្ត្រី ស្របតាមផែនការដែលបានកំណត់ និងត្រូវរៀបចំវគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រីឱ្យបានឆាប់ ព្រមទាំងបានសង្កត់ធ្ងន់ថា ការងារធ្វើបរិវត្តកម្មឌីជីថលនៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រីត្រូវតែចាប់ផ្តើមដោយភាពពិតប្រាកដ ម៉ត់ចត់ និងមានគោលដៅច្បាស់លាស់។

ពាក់ព័ន្ធនឹងប្រព័ន្ធ OCM AI, លោក វង្សី វិស្សុត បានណែនាំឱ្យក្រុមការងារបន្តសិក្សាអំពីទិដ្ឋភាពបច្ចេកទេសនៃប្រព័ន្ធនេះបន្ថែមទៀត និងត្រូវរៀបចំស្តង់ដាប្រតិបត្តិ (SOP) ស្តីពីការកំណត់សិទ្ធិប្រើប្រាស់ និងរបៀបប្រើប្រាស់ប្រព័ន្ធនេះឱ្យបានច្បាស់លាស់ ដើម្បីគ្រប់គ្រងហានិភ័យនិងសន្តិសុខពាក់ព័ន្ធទិន្នន័យបុគ្គលនិងទិន្នន័យរបស់ស្ថាប័ន ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ