ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រធានាធិបតីបារាំងលោក Macron បញ្ជាក់ថា!ត្រូវការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល អ៊ុជអាលញុះញង់
Fri,23 October 2026 (Time 08:23 PM)
ដោយ ៖ (ចំនួនអ្នកអាន: 1នាក់)

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ថាការធ្វើបាតុកម្មតវ៉ាខុសច្បាប់នឹងត្រូវបានហាមឃាត់នៅប៉ុន្មានថ្ងៃខាងមុខ ហើយលោកបានទម្លាក់ការទទួលខុសត្រូវទៅលើក្រុមអ្នកឆ្វេងនិយមជ្រុលដែលលោកចាត់ទុកថាជាអ្នកអុជអាលញុះញង់ឱ្យមានការប្រឆាំងរដ្ឋាភិបាល និងជនឆ្លៀតឱកាសចំពោះទង្វើលួចប្លន់ អំឡុងបាតុកម្មដ៏ចលាចលកាលពីចុងសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ថ្លែងនៅបន្ទាប់ពីកិច្ចប្រជុំជាមួយប្រមុខចារកម្ម និងរដ្ឋមន្ត្រីជាន់ខ្ពស់បារាំង លោក Macron បាននិយាយថាការធ្វើបាតុកម្មរៀបចំឡើងដោយក្រុមមនុស្សដូចជាក្រុមសហជីពកម្មករនឹងត្រូវបានអនុញ្ញាត ប៉ុន្តែត្រូវដើរដង្ហែក្បួនបាតុកម្មនៅតាមបណ្ដោយផ្លូវផ្សេងពីផ្លូវដែលពួកគេគ្រោងដើរដង្ហែក្បួនដើម្បីការពារហាងទំនិញនានា។ «កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន យើងបានឃើញផ្ទាល់ភ្នែកពីសកម្មភាពនយោបាយ និងញុះញង់ឱ្យប្រឆាំងអាជ្ញាធរពីសំណាក់ក្រុមអ្នកឆ្វេងនិយមជ្រុលដែលមានគោលដៅផ្ដួលរំលំសាធារណរដ្ឋ»។ នេះជាការលើកឡើងរបស់លោក Macron។ការអត្ថាធិប្បាយរបស់លោក Macron ធ្វើឡើងខណៈអាជ្ញាធរនៅទូទាំងប្រទេសបារាំង បាននិងកំពុងត្រៀមលក្ខណៈដើម្បីទប់ទល់នឹងបាតុកម្មតវ៉ាដែលគ្រោងនឹងធ្វើឡើងសាជាថ្មីនៅចុងសប្ដាហ៍នេះ។ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Gerald Darmanin បាននិយាយថារូបលោកផ្ទាល់ចង់ឱ្យមានការព្យួរសិទ្ធិបោះឆ្នោតចំពោះអ្នកដែលបំពានលើបម្រាមស្ដីពីការចូលរួមក្នុងការធ្វើបាតុកម្ម និងរឹតត្បិតការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដោយក្រុមមនុស្សមួយចំនួនដែលបានប្រព្រឹត្ត ឬចូលរួមក្នុងអំពើហិង្សា ការលួចឆក់ប្លន់ ឬក៏វាយប្រហារលើមន្ត្រីប៉ូលិស។គួរបញ្ជាក់ថា គម្រោងធ្វើបាតុកម្មទាំងឡាយនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះក្នុងទីក្រុង Marseille និង Lyon ត្រូវបានហាមឃាត់។ តែទោះជាបែបនេះក្ដី បាតុកម្មតវ៉ាថ្មីៗខ្លះបានប្រព្រឹត្តទៅជាបណ្ដើរៗ នៅចំពោះមុខការព្រួយបារម្ភពីការផ្ទុះឡើងជាថ្មីអំពើហិង្សា ។

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ