ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានស្នើជាថ្មីឱ្យមានកិច្ចចរចាជាមួយកូរ៉េខាងជើង ស្តីពីបញ្ហាព្រំដែនគោក ប្រទេសទាំងពីរដើម្បីបន្ថយហានិភ័យ
Fri,23 October 2026 (Time 08:22 PM)
ដោយ ៖ (ចំនួនអ្នកអាន: 1នាក់)

សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ បានស្នើជាថ្មី ឱ្យមានកិច្ចចរចាយោធា ជាមួយកូរ៉េខាងជើង ដើម្បីស្វែងរកការព្រមព្រៀងគ្នាលើទីតាំងច្បាស់ជាក់លាក់ នៃខ្សែបន្ទាត់ព្រំដែនគោករវាងប្រទេសទាំងពីរ និងដើម្បីកាត់បន្ថយហានិភ័យនៃការប៉ះទង្គិចគ្នាដោយចៃដន្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។សំណើខាងលើ ត្រូវបានធ្វើឡើងដោយអនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយការពារជាតិ លោក Kim Hong-cheol បន្ទាប់ពីមានករណីផ្ទុះមីនមួយ នៅក្នុងតំបន់គ្មានយោធា (DMZ) កាលពីខែមុន ដែលបណ្តាលឱ្យទាហានកូរ៉េខាងត្បូងរងរបួស។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កងទ័ពកូរ៉េខាងជើង បានបន្តសាងសង់ផ្លូវយុទ្ធសាស្ត្រ និងរបង ព្រមទាំងដាក់មីន នៅក្បែរខ្សែបន្ទាត់ព្រំដែន MDL ក្នុងតំបន់ទ្រនាប់ DMZ ដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរ។ លោក Kim បាននិយាយថា កងទ័ពកូរ៉េខាងជើង បានឆ្លងកាត់ខ្សែបន្ទាត់នេះ អំឡុងពេលពួកគេអនុវត្តសកម្មភាពទាំងនោះ។គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏ធ្លាប់បានស្នើជាផ្លូវការឱ្យមានកិច្ចចរចា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា អំពីទីតាំងជាក់លាក់នៃខ្សែបន្ទាត់ព្រំដែននេះផងដែរ ប៉ុន្តែទីក្រុងព្យុងយ៉ាង មិនបានឆ្លើយតបទេ។ យោធាកូរ៉េខាងត្បូង បានសន្និដ្ឋានថា កូរ៉េខាងជើងបានបង្កប់មីននៅភាគខាងត្បូង នៃខ្សែបន្ទាត់ MDL ដែលបង្កឱ្យមានហេតុការណ៍ផ្ទុះ កាលពីខែកញ្ញា និងធ្វើឱ្យទាហានកូរ៉េខាងត្បូង២នាក់រងរបួសធ្ងន់។

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ