ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ សភាពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច រួមសហការជាមួយក្រុមហ៊ុន Fii & Associates បានរៀបចំវគ្គបណ្តុះបណ្តាលខ្លីស្តីពី «ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមប្រព័ន្ធគណនេយ្យសម្រាប់ SMEs» ក្រោមអធិបតីភាពឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមបណ្តុះបណ្តាលពីលោកស្រី ស៊ុន គីមហ៊ីន សហស្ថាបនិក និងជានាយិកាផ្នែកសេវាគណនេយ្យ ក្រុមហ៊ុន Fii & Associates ដោយមានសិក្ខាកាមជាអាជីវករ ពាណិជ្ជករ និងសិស្ស-និស្សិត ប្រមាណ ៦០នាក់។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងចំណេះដឹង និងជំនាញជាក់ស្តែងដល់សហគ្រាសធុនតូច និងមធ្យម (SMEs) លើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ការគ្រប់គ្រងប្រព័ន្ធគណនេយ្យឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដារគណនេយ្យ និងការប្រើប្រាស់ព័ត៌មានហិរញ្ញវត្ថុសម្រាប់ការសម្រេចចិត្តក្នុងអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ក្នុងឱកាសនោះ ឧកញ៉ា ងួន ម៉េងតិច បានគូសបញ្ជាក់ពីសារៈសំខាន់នៃការយល់ដឹងអំពីប្រព័ន្ធគណនេយ្យ ឯកសារហិរញ្ញវត្ថុ និងការពង្រឹងបណ្តាញវិជ្ជាជីវៈក្នុងវិស័យហិរញ្ញវត្ថុ។ ជាមួយគ្នានេះ លោកស្រី ស៊ុន គីមហ៊ីន បានចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងអំពីការរៀបចំ និងគ្រប់គ្រងទិន្នន័យគណនេយ្យ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធគណនេយ្យអនឡាញ ដើម្បីសម្រួលការកត់ត្រា តាមដាន និងគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្មឱ្យកាន់តែរហ័ស និងមានប្រសិទ្ធភាពក្នុងសម័យឌីជីថល។ សូឦបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា សភាពាណិជ្ជកម្មកម្ពុជាបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍសមត្ថភាពសមាជិក-សមាជិកា អាជីវករ ពាណិជ្ជករ និងម្ចាស់សហគ្រាសធុនតូច និងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាល និងការចែករំលែកចំណេះដឹង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពអាជីវកម្ម និរន្តរភាព និងសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ