ថវិកាថ្នាក់ជាតិឆ្នាំ២០២៧ មានទិសដៅជាយុទ្ធសាស្ត្រកំណត់ចំណាយសរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣៩ ៧០០ប៊ីលានរៀល ត្រូវជា ១៦,៥៧% នៃផ.ស.ស. ឬកើនចំនួន ៣,២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ រីឯចំណាយថវិកាថ្នាក់ក្រោមជាតិ ត្រូវបានគ្រោងចំនួន ៥ ០៦៨ប៊ីលានរៀល មានសមាមាត្រស្មើនឹង ១១,៩% នៃចំណាយសរុបថវិការដ្ឋត្រូវជា ២,១២% នៃផ.ស.ស.។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ។សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ទំហំថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិខាងលើនេះ នៅមិនទាន់គិតបញ្ចូលនូវកញ្ចប់ថវិកា របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ដែលជាការប្រគល់មុខងារមានភ្ជាប់លក្ខខណ្ឌ ក្នុងវិស័យសុខាភិបាល ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត និងកញ្ចប់ថវិកានៃការប្រគល់មុខងារមានភ្ជាប់លក្ខខណ្ឌក្នុងវិស័យអប់រំ រួមមាន ការិយាល័យអប់រំក្រុង ស្រុក ខណ្ឌ និងមុខងារចំនួន៣ផ្សេងទៀត រួមមាន មុខងារគ្រប់គ្រងការអប់រំកុមារតូច មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា និងមុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធទៅឱ្យគ្រប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ទាំងអស់ទូទាំងប្រទេស។ ដូចនេះ ក្នុងក្របខ័ណ្ឌនៃការអនុវត្តថវិកា បើគិតបញ្ចូលទាំងកញ្ចប់ថវិកានៃការប្រគល់ មុខងារមានភ្ជាប់លក្ខខណ្ឌនេះ ដែលត្រូវផ្ទេរជូនភ្លាមបន្ទាប់ពីច្បាប់ហិរញ្ញវត្ថុត្រូវបានអនុម័តកញ្ចប់ថវិការបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ និងមានទំហំសរុបចំនួន ៧ ៩៥៥ប៊ីលានរៀល មានសមាមាត្រស្មើនឹង ១៨,៧% នៃចំណាយសរុបថវិការដ្ឋត្រូវជា ៣,៣២% នៃផ.ស.ស.៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ