ខេត្តកែប៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នៅតែបន្តបេសកកម្មយ៉ាងសកម្មក្នុងការឆ្លើយតបចំពោះក្តីកង្វល់ និងតម្រូវការចំពោះមុខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ជាក់ស្តែង លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត និងជាតំណាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុង សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងស្ដាប់ និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅនូវរាល់ បញ្ហាប្រឈម សំណូមពរ និងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីឈានទៅរកដំណោះស្រាយបានទាន់ពេលវេលា ចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។ជាលទ្ធផលផ្លែផ្កាចេញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប តបតាមសំណូមពរដ៏ទទូចរបស់ប្រជាពលរដ្ឋ ក្រុមការងារបានសម្រេចរៀបចំ កសាងផ្លូវមួយខ្សែឆ្លងកាត់អន្តរភូមិ ក្នុងសង្កាត់អូរក្រសារ។ ការស្ថាបនាផ្លូវនេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយយ៉ាងសំខាន់ក្នុងការដឹកជញ្ជូន (សម្រួល) ដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស។ លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងតំបន់ភូមិ-សង្កាត់ និងរួមចំណែកជំរុញសេដ្ឋកិច្ចមូលដ្ឋានក្នុងក្រុងកែបឱ្យកាន់តែមានសន្ទុះបន្ថែមទៀត។សកម្មភាពនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតី «ធ្វើច្រើនជាងនិយាយ» និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អាជ្ញាធរខេត្តកែប ក្នុងការបម្រើ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដោយផ្ទាល់ ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់រស់នៅក្នុងភាពរាយប៉ាយ ឬត្រូវបានមើលរំលងឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ