ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី៣ របស់ក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យ ក្នុងព្រះរាជាណាចក្រកម្ពុជា
Thu,22 October 2026 (Time 02:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 5នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោក វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីផ្ដល់ឋានៈសាស្រ្តាចារ្យ (ក.ជ.ស.) បានដឹកនាំកិច្ចប្រជុំលើកទី៣ របស់ក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍, លោកទេសរដ្ឋមន្រ្តី រដ្ឋលេខាធិការ សាស្ត្រាចារ្យ ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិ ព្រមទាំងតំណាងអង្គភាពពាក់ព័ន្ធ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍បើកកិច្ចប្រជុំ ដោយលើកឡើងថា កិច្ចប្រជុំលើកទី៣ នាពេលនេះ ធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារនៃដំណើរការរៀបចំដាក់ឱ្យអនុវត្តការផ្តល់ឋានៈសាស្ត្រាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញកាលពីកិច្ចប្រជុំកន្លងទៅ ក៏ដូចជាបញ្ហាប្រឈម និងកិច្ចការចាំបាច់នានា ក្នុងនោះរបៀបវារៈដែលត្រូវពិនិត្យនិងពិភាក្សា រួមមាន (១).សមាសភាពក្រុមការងាររបស់អគ្គលេខាធិការដ្ឋាន នៃ ក.ជ.ស (២).សមាសភាពគណៈកម្មការជំនាញវិស័យអប់រំ កសិកម្ម និងសុខាភិបាល, (៣).បទបញ្ជាផ្ទៃក្នុងរបស់ ក.ជ.ស (៤).ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៧ របស់ ក.ជ.ស និង (៥).សៀវភៅណែនាំប្រតិបត្តិស្តីពីលក្ខណៈវិនិច្ឆ័យ និងដំណើរការវាយតម្លៃនិងផ្តល់ឋានៈសាស្ត្រាចារ្យ។

កិច្ចប្រជុំលើកទី៣នេះ បានពិភាក្សាពីតួនាទីរបស់ក្រុមប្រឹក្សាជាតិក្នុង ការផ្ដល់ឋានៈសាស្ត្រាចារ្យនៅកម្ពុជា ជាមួយនឹងការលើកឡើងពីការសិក្សាបទពិសោធន៍ក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងយន្តការ នីតិវិធី និងក្រមប្រតិបត្តិច្បាស់លាស់ក្នុងដំណើរការនៃការវាយតម្លៃលក្ខខណ្ឌនៃការជ្រើសរើសលក្ខណៈវិនិច្ឆ័យ និងការពិនិត្យផ្ទៀងផ្ទាត់លើគុណភាពសាស្ត្រាចារ្យទាំង ៣ឋានៈ រួមមាន សាស្រ្តាចារ្យជំនួយ, សាស្រ្តាចារ្យរង និងសាស្រ្តាចារ្យ ដើម្បីធានាបាននូវគុណតម្លៃរបស់សាស្ត្រាចារ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាស្របទៅតាមស្ដង់ដាតំបន់ជាក់លាក់ និងលក្ខណៈវិនិច្ឆ័យផ្សេងទៀត។

កិច្ចប្រជុំ បានសម្រេចអនុម័តលើផែនការសកម្មភាពប្រចាំឆ្នាំ២០២៧ របស់ ក.ជ.ស និងបានផ្តល់ការណែនាំឱ្យអគ្គលេខាធិការ ក.ជ.ស ធ្វើការកែសម្រួលបទបញ្ជាផ្ទៃក្នុងរបស់ ក.ជ.ស, សេចក្ដីសម្រេចស្ដីពីក្រុមការងាររបស់អគ្គលេខាធិការដ្ឋាន នៃក.ជ.ស. និងសេចក្ដីសម្រេចស្ដីពីគណៈកម្មការជំនាញវិស័យអប់រំ កសិកម្ម និងសុខាភិបាល ឱ្យបានរួចរាល់នៅត្រឹមដំណាច់ខែតុលានេះ។ ទន្ទឹមនឹងនេះ ចំពោះសៀវភៅណែនាំប្រតិបត្តិស្តីពីលក្ខណៈវិនិច្ឆ័យ និងដំណើរការវាយតម្លៃ និងផ្តល់ឋានៈសាស្ត្រាចារ្យ, អង្គប្រជុំក៏បានសម្រេចឱ្យធ្វើការកែសម្រួល និងពិនិត្យឡើងវិញឱ្យបានលម្អិត និងម៉ត់ចត់ពិសេសលើគុណវុឌ្ឍិ លក្ខខណ្ឌនៃការជ្រើសរើស និងការវាយតម្លៃ ដើម្បីធានានូវគុណតម្លៃ និងគុណភាព ព្រោះជាកន្លែងវិជ្ជាជីវៈ ហើយស្នាដៃនៃការស្រាវជ្រាវត្រូវមានលក្ខណៈវិទ្យាសាស្រ្ត និងមានប្រយោជន៍ដល់សង្គមជាតិ។ បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំឱ្យមានការសិក្សាពីគំរូអនុវត្តក្នុងក្របខណ្ឌអាស៊ាន និង ក្នុង កម្រិតអន្តរជាតិ ផងដែរ។

មុននឹងបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្ដល់នូវអនុសាសន៍ណែនាំ និងតម្រង់ទិសអាទិភាពការងារមួយចំនួន ដើម្បីឱ្យក.ជ.ស. អាចដំណើរពេញលេញនូវការ ផ្ដល់ឋានៈសាស្ត្រាចារ្យ ក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព ក្នុងការទទួល ស្គាល់គុណវុឌ្ឍិ ស្នាដៃវិជ្ជាជីវៈ និងការលើកកម្ពស់ការបង្រៀន និងការស្រាវជ្រាវនៅកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ