ណៃពិដោ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានឱ្យដឹងថា មេដឹកនាំ លោក Min Aung Hlaing បានជួបសប្បុរសជនជនជាតិជប៉ុន និងជាបេសកជនពិសេសរបស់ជប៉ុនទទួលបន្ទុកការផ្សះផ្សានៅមីយ៉ាន់ម៉ា លោក Yohei Sasakawa នៅក្នុងរដ្ឋធានីណៃពិដោ ខណៈដែលសហគមន៍អន្តរជាតិ កំពុងធ្វើទំនាក់់ទំនងជាមួយប្រទេសអាស៊ាននេះឡើងវិញ ក្រោយដាក់ឱ្យឯកោផ្នែកការទូតអស់ច្រើនឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦។កាសែតរដ្ឋ Global New Light of Myanmar រាយការណ៍ថា លោក Sasakawa ប្រធានកិត្តិយសនៃមូលនិធិ Nippon បានជួបលោក Min Aung Hlaing កាលពីថ្ងៃអង្គារ ហើយការពិភាក្សាគឺទៅលើផែនការសម្រាប់ឱ្យលោក Sasakawa ផ្តល់ជំនួយដល់ដំណើរការសន្តិភាពផ្ទៃក្នុងមីយ៉ាន់ម៉ា ព្រមទាំងការគាំទ្រពីមូលនិធិសម្រាប់ការអភិវឌ្ឍធនធានមនុស្ស នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ភក្រសួងការបរទេសជប៉ុនមិនទាន់ឆ្លើយចំពោះសំណើសុំការអត្ថាធិប្បាយទេ ជុំវិញទស្សនកិច្ចនៃលោក Sasakawa ដែលជាបុគ្គលចូលរួមយ៉ាងសកម្មយូរមកហើយ ក្នុងការងារសម្របសម្រួលរវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធប្រឆាំងយោធា។គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយមីយ៉ាន់ម៉ា ដោយបើកកិច្ចពិភាក្សាមួយនៅទីក្រុងតូក្យូ ក្នុងខែតុលា។ អ្នកតំណាងស្តីទីរបស់ជប៉ុនប្រចាំនៅមីយ៉ាន់ម៉ា ក៏បានជួបរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បន្ទាប់ពី លោក Hiromichi Watanabe សមាជិកសភាមកពីគណបក្សកាន់អំណាចរបស់ជប៉ុន ទៅបំពេញទស្សនកិច្ចនៅទីក្រុងណៃពិដោ កាលពីខែកញ្ញា៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ