ប៉ារីស៖ គំនិតផ្តួចផ្តើមមួយរបស់អង្គការ UNESCO ដែលមានបំណងនាំយុវជនឱ្យចូលរួមបន្ថែមទៀតនៅក្នុងស្ថាប័នសម្រេចចិត្តនានា រួមទាំងស្ថាប័នដែលពិភាក្សាអំពីវិធីបង្ការសង្គ្រាមផងនោះ បានទទួលការគាំទ្រពីបារាំង ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងរលកនៃការតវ៉ារបស់សិស្សនិស្សិត ដែលភាគច្រើនប្រែក្លាយទៅជាអំពើហិង្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦។សេចក្តីអំពាវនាវ តាក់តែងឡើងដោយតំណាងយុវជនចំនួន ១៤៥នាក់មកពី ១៣៥ប្រទេស ដែលត្រូវបានអនុម័តជាផ្លូវការដោយទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកវប្បធម៌ និងអប់រំមួយនេះ គឺចង់ឱ្យយុវជនចូលរួមក្នុងស្ថាប័នសម្រេចចិត្ត ក៏ដូចជានៅក្នុងយន្តការសម្រាប់ការបង្ការ និងសម្របសម្រួលដោះស្រាយជម្លោះ។ វាជាគំនិតផ្តួចផ្តើមមួយដែលកើតមានឡើង នៅពេលដែលការតវ៉ាដឹកនាំដោយសិស្សនិស្សិតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗ សបញ្ជាក់ពីភាពមិនពេញចិត្តក្នុងចំណោមយុវជន ដែលយល់ថាពួកគេគ្មានឥទ្ធិពលលើការសម្រេចចិត្តផ្នែកនយោបាយ។«គំនិតយោបល់របស់យុវជនគឺមានសារៈសំខាន់»។ នេះជាសាររបស់រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Noel Barrot តាមបណ្តាញសង្គម X បន្ទាប់ពី UNESCO គាំទ្រសេចក្តីអំពាវនាវរបស់តំណាងយុវជន។ លោកបន្ថែមថា «សន្តិភាពរវាងប្រជាជាតិទាំងឡាយ ក៏ដូចជាសន្តិភាពនៅក្នុងសង្គមដែរ គឺអាស្រ័យទៅលើសមត្ថភាពរបស់បុរស និងស្ត្រីដែលចេះដឹង ដោះស្រាយភាពខុសគ្នា ដោយការគោរពគ្នាទៅវិញទៅមក»។គួរបញ្ជាក់ថា សិស្សវិទ្យាល័យនានានៅបារាំង គ្រោងចូលរួមក្នុងរលកថ្មីនៃការតវ៉ាទូទាំងប្រទេស ដោយប្តេជ្ញាទាមទារឱ្យរដ្ឋាភិបាល ទទួលខុសត្រូវចំពោះអ្វីដែលពួកគេហៅថា ជាប្រព័ន្ធដែលដំណើរការមិនប្រក្រតី នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ