សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា "ការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដែលចាប់ផ្តើមកាលពីម្សិលមិញ (១ តុលា ២០២៦) មានអ្នកដាក់ពាក្យប្រមាណជិត ៣ពាន់នាក់ "។នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបនៅព្រឹកថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។សម្តេចធិបតី បានបន្តថា "ជាជំហានទីមួយនេះ ជាឆ្នាំទី១ នៃប្រវត្តិសាស្រ្តនៃការអនុវត្តកាតព្វកិច្ចយោធា ហើយត្រូវមានចំនួនកំណត់ណាមួយពីតម្រូវការចាំបាច់ ប្រសិនបើលើសចំនួនត្រូវការ អាចបំពេញចូលនៅឆ្នាំក្រោយទៀត"។សម្តេចធិបតីបានហៅការចូលកាតព្វកិច្ចយោធា គឺជាការកសាងធនធានមនុស្ស មិនខុសពីវិស័យអប់រំ ក្រសួងការងារ ឬវិស័យផ្សេងៗនោះទេ ។សម្តេចធិបតីបានបញ្ជាក់ថា "ការចូលកាតព្វកិច្ចយោធា មិនខុសពីការចូលសាលានោះទេ ព្រោះត្រូវហ្វឹកហ្វឺន វិន័យ ការទទួលខុសត្រូវ ភាពជាអ្នកដឹកនាំ ឥរិយាបថ ។ល។
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ