សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស នៅព្រឹកថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុបបានថ្លែងថា” និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស សរុបចំនួន ២ ៥៧២ អង្គ/នាក់ (នារី ១ ២៥៧ នាក់) ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២២-២០២៣ និង២០២៣-២០២៤ កន្លងមកនេះ ក្នុងនោះ មាននិស្សិតអាហារូបករណ៍ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៤៤នាក់ (នារី ២២នាក់)។អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបន្តថា “សាកលវិទ្យាល័យបានពង្រឹងរចនាសម្ព័ន្ធអប់រំរបស់ខ្លួនជាបន្តបន្ទាប់ ដោយបច្ចុប្បន្នគ្រឹះស្ថានមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យ សរុបចំនួន ៤០០ នាក់ (នារី ៨០ នាក់) សិស្សវិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាយ៉ាងសកម្មសរុបចំនួន ៩ ៨៨៩ អង្គ/នាក់ (នារី ៥ ៤២៩ នាក់)។ គិតចាប់ពីឆ្នាំសិក្សា ២០០៥-២០០៦ ដល់ឆ្នាំសិក្សា ២០២៣-២០២៤ កន្លងមកនេះ (រួមទាំងនិស្សិតជ័យលាភីក្នុងពិធីនាថ្ងៃនេះ) សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបណ្តុះ បណ្តាល ធនធានមនុស្សទាំងសិស្សថ្នាក់ជំនាញវិជ្ជាជីវៈនិងនិស្សិតថ្នាក់ឧត្តមសិក្សា សរុបចំនួន ៦៨ ២៧៥ អង្គ/នាក់ (នារី ២៩ ១១៨ នាក់) ដែលកំពុងតែចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍមាតុភូមិកម្ពុជា”៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ