ប៉ារីស៖ រដ្ឋាភិបាលបារាំង នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថានឹងដាក់ពង្រាយទាហានទៅជួយជាកម្លាំងដល់ប៉ូលិស ហើយដាក់ចេញប្រតិបត្តិការពង្រឹងសន្តិសុខទ្រង់ទ្រាយធំមួយដើម្បីទប់ទល់នឹងគម្រោងធ្វើបាតុកម្មនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។តាមនាយករដ្ឋមន្ត្រីបារាំង លោក Sebastien Lecornu ការដាក់ពង្រាយកងកម្លាំងសន្តិសុខនឹងត្រូវធ្វើឡើងក្នុងទ្រង់ទ្រាយធំ ខណៈអាទិភាពចម្បងនោះគឺស្ដារឡើងវិញនូវសណ្ដាប់ធ្នាប់បន្ទាប់ពីផ្ទុះកុបកម្មក្នុងទីក្រុង Paris Marseille និង Lyon រួមទាំងជាច្រើនទៀតកាលពីថ្ងៃទី១៧ ខែតុលាកន្លងទៅ។ ព្រមពេលជាមួយគ្នា រដ្ឋាភិបាលបារាំងក៏បានទទួលស្គាល់ផងដែរពីបរាជ័យក្នុងការឆ្លើយតបទៅនឹងអំពើហិង្សាដែលបានផ្ទុះឡើងក្នុងបាតុកម្មវ៉ាកាលពីចុងសប្ដាហ៍កន្លងទៅ។រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Laurent Nunez បាននិយាយថាយោធាបារាំងនឹងត្រូវបានដាក់ពង្រាយឱ្យសហការជាមួយប៉ូលិស ខណៈរដ្ឋាភិបាលបារាំងបានសន្យាផ្លាស់ប្ដូរវិធីសាស្ត្រ បន្ទាប់ពីបរាជ័យក្នុងការឆ្លើយតបទៅនឹងអំពើហិង្សាដែលកើតឡើងអំឡុងបាតុកម្មតវ៉ា។ ភាពស្ងប់ស្ងាត់បានកើតមានពេញមួយយប់ថ្ងៃអង្គារ បន្ទាប់ពីការដាក់ចេញបម្រាមគោចរនៅតាមទីតាំងមួយចំនួនដែលរងផលប៉ះពាល់ពីភាពចលាចល។គួរបញ្ជាក់ថា ក្រៅពីបារាំង បាតុកម្មតវ៉ាក៏បានផ្ទុះឡើងក្នុងប្រទេសអឺរ៉ុបមួយចំនួនទៀតផងដែរ ដូចជានៅអ៉ីតាលី និងអាល់បាល់នីដែលនេះបាននិងកំពុងបង្កការព្រួយបារម្ភពីការផ្ទុះរាលដាលនៃការខឹងសម្បារជុំវិញការឡើងការចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃនៅក្នុងតំបន់អឺរ៉ុប ក្នុងបរិបទដែលប្រទេសអឺរ៉ុបជាច្រើនក្នុងនោះរួមមានទាំងបារាំងកំពុងជួបប្រទះនឹងបញ្ហាកញ្ចប់ថវិកា៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ