ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់នៅ នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត
Wed,21 October 2026 (Time 03:52 PM)
ដោយ ៖ (ចំនួនអ្នកអាន: 49នាក់)

នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់នៅ នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត
មានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម​ ប៊ុន​ សាវ៉ាន់​ សមាជិកក្រុមប្រឹក្សាខេត្ត​ តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលរួមពិធីសម្ពោធអគារស្នាក់នៅថ្មីប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

មានប្រសាសន៍ស្វាគមន៍ទៅពិធីនេះ​ ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវការកោតសរសើរ និងថ្លែងនូវការ អរគុណ ចំពោះថ្នាក់ដឹកនាំ កងកម្លាំង នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតទាំងអស់ ដែលនាពេលកន្លងមក មិនត្រឹមតែបានខិតខំយកចិត្តទុកដាក់ក្នុងការរួមគ្នាកសាង អភិវឌ្ឍន៍ និងកែលម្អឲ្យមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់នូវទីកន្លែងធ្វើការ និងកន្លែងស្នាក់នៅសម្រាប់ កងកម្លាំង ប៉ុណ្ណោះទេ ប៉ុន្តែក៏បានខិតខំប្រឹងប្រែងយ៉ាងសកម្ម រួមសាមគ្គីសហការគ្នាទាំង ផ្ទៃក្នុងអង្គភាព និងជាមួយបណ្តាអង្គភាពផ្សេងៗ សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ទាំងក្នុងកិច្ចការថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់នៅ តំបន់ព្រំដែន កិច្ចការផ្តល់សេវារដ្ឋបាលសម្របសម្រួលដល់អ្នកដំណើរចេញចូលឆ្លងកាត់ព្រំដែន ការដឹកជញ្ជូនទំនិញ និងកិច្ចសហប្រតិបត្តិការជាមួយ សមត្ថកិច្ច នៃប្រទេសជិតខាង បានយ៉ាង ល្អប្រសើរ និងទទួលបានលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តមបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត និងលោកជំទាវ ចំពោះសុខទុក្ខ តម្រូវការ និងសំណូមពរការងារជាក់ស្តែង របស់កងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតតាមរយៈការផ្តល់ជូន នូវអគារស្នាក់នៅដ៏ស្កឹមស្កៃនៅថ្ងៃនេះ សូមស្នើដល់ថ្នាក់ដឹកនាំ និងកងកម្លាំងប៉ុស្តិ៍ច្រកទ្វារ ទាំងអស់ ត្រូវបន្តខិតខំសហការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារក្នុងកិច្ចការផ្តល់ សេវាផ្សេងៗជាសមត្ថកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ បន្តធ្វើការអភិវឌ្ឍអង្គភាពឲ្យកាន់តែមាន ការរីកចម្រើន និងបង្កើនការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ដើម្បីលើកកម្ពស់សោភ័ណភាពច្រកទ្វារ ឲ្យស័ក្តិសមជាច្រកទ្វារព្រំដែនចេញចូលឆ្លងកាត់ប្រទេសដ៏លេចធ្លោ និងគំរូមួយ ក្នុង ការត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងអ្នកដំណើរឆ្លងកាត់គ្រប់ប្រភេទ ព្រមទាំងត្រូវយកចិត្តទុកដាក់ចូលរួមថែរក្សាសមិទ្ធផលថ្មីជាអគារស្នាក់នៅរបស់យើងនេះ ដើម្បី ធានាការប្រើប្រាស់ឲ្យបានយូរអង្វែង៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ