ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្ដឲ្យកម្ពុជា-ក្រូអាស៊ី បន្ដសហការគ្នាលើវិស័យ សក្កានុពលដូចជាពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ពិសេសការបណ្ដុះបណ្ដាលអ្នកការទូត
Wed,21 October 2026 (Time 10:35 AM)
ដោយ ៖ (ចំនួនអ្នកអាន: 4នាក់)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកបណ្ឌិត ហ្គ័រដាន់ ហ្កឺលីច រ៉ាដម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភ្នំពេញ។
យោងតាមលោក ជា ធីរីទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយជំនួបថា សម្ដេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី នៅកម្ពុជាពេលនេះនឹងក្លាយទៅជាការរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងក្រូអាស៊ី ឲ្យកាន់តែរីកចម្រើន។
ក្នុងឱកាសនោះ លោកបណ្ឌិត ហ្គ័រដាន់ ហ្កឺលីច រ៉ាដម៉ាន់ (Gordan Grlić Radman) បានលើកឡើងថាសម្ដេចតេជោគឺជាតួអង្គដ៏មានសារៈសំខាន់មួយក្នុងការកសាងសន្តិភាពនៅក្នុងប្រទេសកម្ពុជាក៏ដូចជាការជំរុញនូវសន្តិភាពនៅក្នុងតំបន់និងពិភពលោកផងដែរ។
លោក ក៏បានលើកឡើងថាកម្ពុជាគឺជាដៃគូរដ៏មានសារៈសំខាន់របស់ក្រូអាស៊ី ហើយកម្ពុជាបានដើរតួនាទីយ៉ាងសកម្មនៅក្នុងតំបន់អាស៊ាន។
បន្ថែមពីលើនេះ លោករដ្ឋមន្ត្រីការបរទេសបានរាយការណ៍ជូន សម្ដេចតេជោអំពីជំនួបរបស់ លោកជាមួយនឹង លោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជំនួបជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ណែត ពីផ្លែផ្កាដែលប្រទេសទាំងពីរ និងបានរួមគ្នានៅក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជានិងក្រូអាស៊ីឲ្យកាន់តែរីកចម្រើន ហើយជាពិសេសក៏បានចុះហត្ថលេខាចំនួន២ នៅពេលដែលបានជួបជាមួយនឹង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គឺចុះហត្ថលេខា ដើម្បីពង្រឹកទៅលើផ្នែកពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច ជាមួយគ្នារួមទាំងការបណ្ដុះបណ្ដាល ធនធានមនុស្សរវាងប្រទេសទាំងពីរ ជាពិសេសគឺការការបណ្ដុះបណ្ដាល អ្នកការទូត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី ចំពោះទំនាក់ទំនងរវាងកម្ពុជា-ក្រូអាស៊ី ហើយសម្ដេចក៏គាំទ្រចំពោះការចុះហត្ថលេខាក្នុងការពង្រឹងនូវទំនាក់ទំនងរវាងកម្ពុជា-ក្រូអាស៊ី ឲ្យកាន់តែរីកចម្រើនពោលគឺផ្ដោតទៅលើការពង្រឹងនូវវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ រវាងប្រទេសទាំងពីរ រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយនៅក្នុងវិស័យការទូតសម្ដេចតេជោ ក៏បានលើកឡើងបន្ថែមទៀតដោយជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរបង្កើតនូវកិច្ចសហប្រតិបត្ដិការជាមួយគ្នាបន្ថែមទៀត ហើយអាចនឹងមានពិចារណាក្នុងការចុះកិច្ចព្រមព្រៀងជាមួយគ្នានៅពេលខាងមុខពាក់ព័ន្ធទៅនឹងការគាំពារអ្នកវិនិយោគ រួមទាំងកិច្ចព្រមព្រៀងការមិនយកមិនយកពន្ធត្រួតស៊ីគ្នាជាដើម ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើននៅក្នុងទំនាក់ទំនងគ្រប់វិស័យជាមួយគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ