(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងពីអត្ថប្រយោជន៍នៃការប្រើប្រាស់យានយន្តអគ្គិសនី ដែលអាចជួយប្រជាពលរដ្ឋសន្សំសំចៃលើការចំណាយប្រចាំថ្ងៃ ងាយស្រួលប៉ាន់ប្រមាណថវិកាសម្រាប់ការធ្វើដំណើរ កាត់បន្ថយចំណាយលើការថែទាំមួយចំនួន និងរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន។ឯកឧត្តមរដ្ឋមន្ត្រីថ្លែងក្នុងកម្មវិធី Podcast «កញ្ចក់ទិព្វ» យប់ថ្ងៃទី១៩ តុលា ថា៖ «យើងឃើញថា អ្នកដែលប្រើប្រាស់យានយន្តអគ្គិសនី គាត់អាចគ្រប់គ្រងការចំណាយរបស់គាត់បានល្អជាងការដែលយើងប្រើប្រាស់ប្រេងឥន្ធនៈ ពីព្រោះតម្លៃសាកថ្មគឺអត់ប្រែប្រួលទេ ទោះបីជាប្រេងឡើងថ្លៃយ៉ាងម៉េច ប៉ុន្តែអគ្គិសនីកម្ពុជារបស់យើង គឺរក្សាតម្លៃអគ្គិសនីដដែល»។ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អត្ថប្រយោជន៍មួយទៀតនៃការប្រើប្រាស់យានយន្តអគ្គិសនី គឺការកាត់បន្ថយចំណាយលើការថែទាំ បើប្រៀបធៀបនឹងយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ ដោយសារយានយន្តអគ្គិសនីមានប្រព័ន្ធមេកានិចសាមញ្ញជាង និងមិនត្រូវការការថែទាំមួយចំនួន ដូចជាការប្តូរប្រេងម៉ាស៊ីន។ ទន្ទឹមនឹងនេះ ការប្រើប្រាស់យានយន្តអគ្គិសនីក៏រួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈការកាត់បន្ថយការបំភាយផ្សែងពីយានយន្តនៅពេលបើកបរផងដែរ។ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា និន្នាការប្រើប្រាស់យានយន្តអគ្គិសនីកំពុងបន្តកើនឡើងជាសកល ដោយសារតម្លៃយានយន្តកាន់តែមានភាពធូរថ្លៃ បច្ចេកវិទ្យាថ្មកាន់តែប្រសើរឡើង និងហេដ្ឋារចនាសម្ព័ន្ធសាកថ្មកំពុងត្រូវបានពង្រីក និងធ្វើឱ្យកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់។លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកប្រតិបត្តិក្រុមហ៊ុន ហ្ស៊ូ ម៉ូទ័រ (ខេមបូឌា) បានឱ្យដឹងថា ការជំរុញការប្រើប្រាស់ និងការផលិតយានយន្តអគ្គិសនីនៅកម្ពុជា មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសការងារ អភិវឌ្ឍជំនាញបច្ចេកទេសដល់កម្លាំងពលកម្មក្នុងស្រុក និងជំរុញការប្រើប្រាស់ថាមពលស្អាតផងដែរ។លោកបណ្ឌិតបានបញ្ជាក់ថា ក្រុមហ៊ុនគ្រោងវិនិយោគប្រមាណ ៤៦លានដុល្លារអាម៉េរិក ដើម្បីបង្កើតរោងចក្រនៅខេត្តពោធិ៍សាត់ ដែលជាតំបន់មានសក្តានុពលផ្នែកថាមពលស្អាត និងថាមពលអគ្គិសនី ស្របនឹងទិសដៅអភិវឌ្ឍយានយន្តអគ្គិសនី។ តាមការគ្រោងទុក រោងចក្រនេះអាចបង្កើតការងារបានប្រមាណ ៤២៨កន្លែង ដោយមិនទាន់រាប់បញ្ចូលឱកាសការងារបន្ថែមក្នុងវិស័យលក់ និងសេវាកម្មក្រោយការលក់នោះទេ។ជាមួយគ្នានេះ លោកបណ្ឌិតបានបង្ហាញពីឆន្ទៈក្នុងការបន្តសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមបណ្តុះបណ្តាលជំនាញបច្ចេកទេសពាក់ព័ន្ធនឹងយានយន្តអគ្គិសនី ជាពិសេសការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ និងការបំប្លែងជំនាញរបស់ជាងជួសជុលយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ ឱ្យស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាយានយន្តអគ្គិសនី៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ