ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចតេជោ ហ៊ុន សែន ចង់ឃើញកម្ពុជា និងក្រូអាស៊ី មានកិច្ចព្រមព្រៀងគាំពារអ្នក​វិនិយោគ និង​ការ​មិនយកពន្ធត្រួតគ្នាដើម្បីទំនាក់ទំនងផ្នែកសេដ្ឋកិច្ច
Wed,21 October 2026 (Time 10:30 AM)
ដោយ ៖ (ចំនួនអ្នកអាន: 5នាក់)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចង់ឃើញប្រទេសកម្ពុជា និង​ក្រូអាស៊ី មានកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគ និងការមិនយកពន្ធត្រួតគ្នា ដើម្បីជំរុញ​ទំនាក់​ទំនងផ្នែកសេដ្ឋកិច្ចកាន់តែល្អប្រសើរ។បំណងសម្តេចតេជោ ហ៊ុន សែន ត្រូវបានលើកឡើង ក្នុងពេលសម្តេចអនុញ្ញាតឱ្យលោក បណ្ឌិត ហ្គ័រដាន់ ហ្កឺលីច រ៉ាដម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសាមគ្គីភាព នារសៀលថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦នេះ។លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ចំពោះ លោក Gordan Grlić Radman ដែលបាន​អញ្ជើញ​មក​​ទស្សន​​កិច្ចនៅក្នុងប្រទេសកម្ពុជានាឱកាសនេះ។ សម្ដេចតេជោ បានចាត់ទុកដំណើរ​ទស្ស​ន​​កិច្ច​របស់​លោក​នៅពេលនេះ នឹងក្លាយទៅជាការរួមចំណែកដ៏សំខាន់ក្នុងការ​ពង្រឹង​ទំនាក់​ទំនង​រវាងកម្ពុជា និងក្រូអាស៊ីឱ្យកាន់តែរីកចម្រើន។លោករដ្ឋមន្ត្រី បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូបានជួបសម្ដែងការគួរសម។ លោករដ្ឋមន្ត្រី បានលើកឡើងថា សម្ដេចតេជោ គឺជាតួអង្គដ៏សំខាន់មួយក្នុងការកសាងសន្តិភាពកម្ពុជា ក៏ដូចជាការជំរុញនូវសន្តិភាព​ក្នុងតំបន់ និងពិភពលោក។លោករដ្ឋមន្ត្រី បានគូសរំលេចថា កម្ពុជា គឺជាដៃគូដ៏មានសារៈសំខាន់របស់ក្រូអាស៊ី ហើយ​កម្ពុជា បានដើរតួនាទីយ៉ាងសកម្មនៅក្នុងតំបន់អាស៊ាន។ បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី បាន​ជម្រាបជូនសម្ដេចតេជោ អំពីជំនួបរបស់លោកជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការ​បរទេស​​កម្ពុជា និងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពីផ្លែផ្កាដែលប្រទេសទាំងពីរបានរួមគ្នានៅក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី​ឱ្យកាន់តែរីកចម្រើន។ ជាពិសេសក៏បានចុះហត្ថលេខាចំនួន២ នៅពេល​ជួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពង្រឹងទៅលើផ្នែកពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ចរួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស រវាងប្រទេសទាំងពីរ ជាពិសេសគឺការបណ្ដុះបណ្ដាលអ្នកការទូតតែម្ដង។សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្តចំពោះការលើកឡើង​របស់លោករដ្ឋ​មន្ត្រី​ការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ចំពោះទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី។ សម្ដេចតេជោ បង្ហាញការគាំទ្រចំពោះការចុះហត្ថលេខា ក្នុងការពង្រឹងនូវទំនាក់ទំនង​រវាង​កម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន ពោលគឺផ្ដោតទៅលើការពង្រឹងនូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ រវាងប្រទេសទាំងពីរ រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស​នៅ​ក្នុងវិស័យការទូត។សម្ដេចតេជោ ក៏បាន ដោយជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរបង្កើតនូវកិច្ចសហ​ប្រតិបត្តិ​ការ​គ្នាបន្ថែមទៀត ហើយអាចនឹងមានការពិចារណាក្នុងការចុះកិច្ចព្រមព្រៀងជាមួយគ្នា​នៅ​ពេល​ខាងមុខ ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគ រួមទាំងកិច្ចព្រម​ព្រៀង​ការ​មិនយកពន្ធត្រួតគ្នាជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ