ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹក អាណិតស្រលាញ់ និងភាពកក់ក្តៅដល់កុមារកំព្រារ នៃមណ្ឌលកុមារកំព្រារភ្នំពេញថ្មី និងសិស្សានុសិស្សគថ្លង់ និងមានពិការភាព ដែលមកវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី និងវិទ្យាល័យអប់រំពិសេសច្បារអំពៅ ក្នុងនោះក៏បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូនៃវិទ្យាស្ថានជាតិអប់រំពិសេសផងដែរសរុបប្រមាណជាង ៦០០នាក់។ពិធីសំណេះសំណាលដ៏ស្និទស្នាលប្រកបដោយស្នាមញញឹមខាងលើនេះ បានប្រព្រឹត្តទៅនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ក្នុងពិធិសំណេះសំណាលនេះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ក៏បានរៀបចំអាហារថ្ងៃត្រង់មួយពេលដ៏ឈ្ងុញឆ្ងាញ់ និងឧបត្ថម្ភស្បៀងអាហារ និងសម្ភារសិក្សា រួមជាមួយថវិកាមួយចំនួន ជូនដល់កុមាររា កុមារី និងសិស្សានុសិស្សគ្រប់ៗរូប ព្រមទាំងលោកគ្រូ អ្នកគ្រូ។ ជាពិសេសនាឱកាសនោះសម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ក៏បានរៀបចំដំណើរកំសាន្ដទៅក្រុងព្រះសីហនុ ជូនដល់កុមារា កុមារី សិស្សានុសិស្ស និងអ្នកគ្រូ លោកគ្រូទៀតផង។លើសពីនោះសម្ដេចមហាបវរធិបតី បានសម្រេចផ្ដល់គ្រូបង្វឹក សម្ភារកីឡាមួយចំនួន ដល់សិស្សបុរស ដែលបានស្នើសុំបង្កើតក្រុមបាល់ទាត់ ប្រចាំវិទ្យាល័យអប់រំពិសេស ដើម្បីពង្រឹងសមត្ថភាពទៅប្រកួតនៅក្រៅប្រទេស និងទទួលបានជ័យជំនះជូនសាលា និងប្រទេសជាតិ។ការសំណេះសំណាលពោរពេញដោយសេចក្ដីអាណិតស្រលាញ់ដ៏ជ្រាលជ្រៅនេះ សម្ដេចមហាបវរ និងលោកជំទាវបណ្ឌិត បានជំរុញលើកទឹកដល់សិស្សានុសិស្សទាំងអស់ ត្រូវបន្ដខិតខំរៀនសូត្រ និងធ្វើជាកូនល្អ សិស្សល្អ ធនធានដ៏គំរូដល់សង្គម និងប្រទេសជាតិ។សូមជម្រាបថា វិទ្យាល័យអប់រំពិសេស មកទល់នឹងបច្ចុប្បន្ននេះ មានចំនួន ៦ទីតាំង មាននៅទ្យាល័យអប់រំពិសេសភ្នំពេញថ្មី វិទ្យាល័យអប់រំពិសេសច្បារអំពៅ សាលាអប់រំពិសេសតាខ្មៅ វិទ្យាល័យអប់រំពិសេសនៅខេត្ដបាត់ដំបង វិទ្យាល័យពិសេសនៅខេត្ដសៀមរាប និងខេត្ដកំពង់ចាម៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ