ដំណើរឆ្ពោះទៅកាន់ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី «ប្រទេសនិយាយភាសាបារាំង» លើកទី២០ នៅរាជធានីភ្នំពេញ។ ដើម្បីនាំមកនូវកិត្តិយស សេចក្តីថ្លៃថ្នូរសម្រាប់ជាតិ ថ្នាក់ដឹកនាំជាតិគ្រប់ភ្នែកកំពុងផ្ចិតផ្ចង់សម្រិតសម្រាំងយ៉ាងខ្លាំង ដើម្បីបដិសណ្ឋារកិច្ចមេដឹកនាំកំពូលប្រទេសនានាអញ្ជើញមកកាន់កម្ពុជា ដែលក្នុងនោះមានប្រធានាធិបតីបារាំង លោក ម៉ាក្រុង ដែរ។នេះជារូបភាពបង្ហាញនូវទិដ្ឋភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី អមដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ភឿង សក្កុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងពិនិត្យការហាត់សមរបស់ក្រុមសិល្បៈ ដើម្បីត្រៀមសម្តែងបង្ហាញដល់មេដឹកនាំ និងប្រតិភូ ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា។កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ ប្រធានាធិបតីបារាំង ប្រធានាធិបតីរ៉ូម៉ានី ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងជាន់ខ្ពស់មកពីប្រទេសនិយាយភាសាបារាំងនៅអឺរ់ុប អាហ្វ្រិក អាមេរិក និងអាស៊ី-ប៉ាស៊ីហ្វិក ជាច្រើនរូប នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។នេះជាកិត្តិយស និងជាឱកាសផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក។ មិនត្រឹមវប្បធម៌ តែ ផ្សព្វផ្សាយឱ្យពិភពលោកបានជ្រាបពីសន្តិសុខ សុវត្ថិភាពរបស់កម្ពុជា។យើងជាប្រជាពលរដ្ឋខ្មែរ ត្រូវរួមគ្នាចូលរួមបដិសណ្ឋារកិច្ចមេដឹកនាំបរទេស និងបង្ហាញនូវវប្បធម៌ដ៏ស្រស់ផូរផង់របស់យើង៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ