គែរ៖ សភានៃប្រទេសអេហ្ស៊ីប បានពន្យារពេលរហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នូវការបោះឆ្នោតសម្រេចលើ ការអនុញ្ញាតឱ្យកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ផ្តល់ការគាំទ្រផ្នែកយោធាដល់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលកំពុងមានជម្លោះជាមួយក្រុមឧទ្ទាមហ៊ូទីនៃប្រទេសយេម៉ែន ប្រសិនបើទីក្រុងរីយ៉ាដស្នើសុំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ក្រុមសមាជិកសភាតំណាងរាស្ត្រអេហ្ស៉ីប បាននិយាយថា សភាបានបញ្ចប់សម័យប្រជុំបិទទ្វារលើកទី២ កាលពីថ្ងៃចន្ទ ដែលធ្វើឡើង ដើម្បីពិភាក្សាអំពីសំណើរបស់ប្រធានាធិបតី លោក Abdel Fattah al-Sisi សុំសិទ្ធិអំណាចក្នុងការចាត់វិធានការគាំទ្រអារ៉ាប៊ីសាអូឌីត បន្ទាប់ពីមានការវាយប្រហារនាពេលថ្មីៗនេះ។រដ្ឋធម្មនុញ្ញរបស់ប្រទេសអេហ្ស៊ីប តម្រូវឱ្យមានការគាំទ្រពីសមាជិកសភាយ៉ាងតិចបំផុត គឺ២ភាគ៣ ដើម្បីអនុម័តការបញ្ជូនកងកម្លាំងប្រដាប់អាវុធ ទៅបំពេញបេសកកម្មប្រយុទ្ធនៅក្រៅព្រំដែនប្រទេស បន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាការពារជាតិ។កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន លោក Sisi បានលើកឡើងថា អេហ្ស៊ីបនឹងចាត់វិធានការគ្រប់បែបយ៉ាងដែលចាំបាច់ ដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន នៅតំបន់ឈូងសមុទ្រអារ៉ាប់ ខណៈវាបង្ហាញចេញនូវការប្តេជ្ញាចិត្តជាសាធារណៈកាន់តែច្បាស់ បន្ទាប់ពីក្រុមហ៊ូទី បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតរបស់អារ៉ាប៊ីសាអូឌីត។យ៉ាងណាមិញ គណបក្សសង្គមប្រជាធិបតេយ្យអេហ្ស៊ីប បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានណែនាំឱ្យសមាជិកសភារបស់បក្ស បោះឆ្នោតអនុបវាទ ដោយលើកឡើងថា សភាមិនទាន់ទទួលបានព័ត៌មានគ្រប់គ្រាន់អំពីកម្មវត្ថុ វិសាលភាព រយៈពេល ថ្លៃចំណាយ ឬហានិភ័យចំពោះកងទ័ពអេហ្ស៊ីប នៃបេសកកម្មដែលបានស្នើឡើងនេះទេ។គួរបញ្ជាក់ថា ស្របពេលគណបក្សខាងលើ អះអាងពីការគាំទ្រចំពោះសន្តិសុខរបស់អារ៉ាប៊ីសាអូឌីតក៏ដោយ ខ្លួនបាននិយាយថា អេហ្ស៊ីបគួរតែជៀសវាង ការប្តេជ្ញាចិត្តផ្នែកយោធាដែលគ្មានដែនកំណត់ច្បាស់លាស់ ហើយព្យាយាមរក្សាលទ្ធភាពសម្រាប់ការទូត។ គណបក្សដដែល ក៏បានលើកឡើងពីសម្ពាធសេដ្ឋកិច្ចដែលអេហ្ស៉ីបកំពុងប្រឈម និងហានិភ័យចំពោះការដឹកជញ្ជូនតាមសមុទ្រក្រហម ព្រមទាំងចំណូលពីព្រែកជីកស៊ុយអេ ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ