ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាជ្ញាធរឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
Tue,20 October 2026 (Time 04:38 PM)
ដោយ ៖ (ចំនួនអ្នកអាន: 3នាក់)

ហ្សាការតា៖ អាជ្ញាធរឥណ្ឌូណេស៊ីបាននិយាយថា ប៉ូលិសជាង ៩០០០នាក់ នឹងត្រូវដាក់ពង្រាយនៅរដ្ឋធានីហ្សាការតា នាថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ ដើម្បីគ្រប់គ្រងបាតុកម្មដែលគ្រោងធ្វើឡើង ក្នុងឱកាសខួបកាន់អំណាចរយៈពេល២ឆ្នាំ របស់ប្រធានាធិបតី លោក Prabowo Subianto ស្របពេលដែលលទ្ធផលស្ទង់មតិបង្ហាញថា ប្រជាប្រិយភាពរបស់លោក កំពុងធ្លាក់ចុះជាលំដាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។អ្នកនាំពាក្យប៉ូលិសទីក្រុងហ្សាការតា លោក Budi Hermanto បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារនេះថា និស្សិតមកពីសាកលវិទ្យាល័យយ៉ាងហោចចំនួន២ នឹងនាំគ្នាធ្វើបាតុកម្ម នៅតាមទីតាំងប៉ុន្មានកន្លែងក្នុងទីក្រុង ដែលតម្រូវឱ្យមានការដាក់ពង្រាយកងកម្លាំងប្រហែល ៩៥០០នាក់។សមាគមនិស្សិតនៃសាកលវិទ្យាល័យឥណ្ឌូណេស៊ី (University of Indonesia) បាននិយាយថា ពួកគេនឹងធ្វើការតវ៉ាប្រឆាំង បញ្ហាភ្លើងឆេះព្រៃនាពេលថ្មីៗនេះ ព្រមទាំងការធ្លាក់ចុះយ៉ាងខ្លាំងនៃទីផ្សារភាគហ៊ុន ដែលបូករួមជាមួយការធ្លាក់ថ្លៃរូបិយប័ណ្ណរូពី (rupiah) គឺជាសញ្ញាបង្ហាញឱ្យឃើញពី «ភាពផុយស្រួយនៃសេដ្ឋកិច្ចជាតិ»។ទោះជាយ៉ាងណា មិនទាន់ច្បាស់ទេថា តើនិស្សិតប៉ុន្មាននាក់នឹងចូលរួមក្នុងបាតុកម្ម។ នាថ្ងៃអង្គារនេះ អង្គការបរិស្ថាន Greenpeace បានព្យួរបដានៅលើវិមានសំខាន់មួយ ក្នុងទីក្រុងហ្សាការតា ដែលមានសរសេរថា «ដោះស្រាយវិបត្តិអាកាសធាតុ និងបញ្ចុះថ្លៃចំណាយជីវភាពរស់នៅ»។លោក Prabowo បានស្បថចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូណេស៉ី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។ អតីតមេទ័ពរូបនេះ បានឈ្នះការបោះឆ្នោតដោយទទួលបាន សំឡេងគាំទ្រភាគច្រើនយ៉ាងភ្លូកទឹកភ្លូកដី ប៉ុន្តែបច្ចុប្បន្ន រូបលោកកំពុងប្រឈមមុខជាមួយ បញ្ហានៃការស្ដារទំនុកចិត្តសាធារណជន វិស័យធុរកិច្ច និងវិនិយោគិន ដែលមានការព្រួយបារម្ភ អំពីផលប៉ះពាល់ចំពោះសេដ្ឋកិច្ច បណ្តាលមកពីកម្មវិធីនយោបាយប្រជានិយម ប្រកបដោយមហិច្ឆតារបស់លោក។គួរបញ្ជាក់ថា អត្រាគាំទ្រលោក Prabowo ក្នុងការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវ Saiful Mujani Research and Consulting (SMRC) បានធ្លាក់ចុះជាបន្តបន្ទាប់ ចាប់តាំងពីចុងឆ្នាំមុន។ អត្រាគាំទ្ររបស់លោក បានធ្លាក់ដល់កម្រិតទាបបំផុតត្រឹម ៤៤,៥ភាគរយ ក្នុងខែតុលានេះ ពោលគឺធ្លាក់ពី ៨១,២ភាគរយ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥។បាតុកម្មទ្រង់ទ្រាយធំចុងក្រោយបង្អស់នៅឥណ្ឌូណេស៊ី បានកើតឡើងកាលពីខែសីហាកន្លងទៅ ដែលមានមនុស្សរាប់រយនាក់ ត្រូវបានឃុំខ្លួន។ រីឯកាលពីឆ្នាំ២០២៥ ចលនាបាតុកម្ម បានផ្ទុះនៅទូទាំងប្រទេស បន្ទាប់ពីប៉ូលិសបានសម្លាប់អ្នកបើកម៉ូតូឌុបម្នាក់ ហើយមនុស្សប៉ុន្មាននាក់ផ្សេងទៀត ក៏បានបាត់បង់ជីវិតផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ