« អភិវឌ្ឍជនបទដែលស្នាក់នៅប្រកបដោយផាសុកភាព ងាយស្រួលប្រកបអាជីព ស្រស់ស្អាត សុខដុមរមនា ដោយផ្អែកលើលក្ខណ្ឌពិសេសក្នុងតំបន់ ខិតខំធ្វើការឱ្យប្រជាកសិករមានជីវភាពកាន់តែមានសុភមង្គលនិងកាន់តែល្អបវរ»– នេះជាប្រសាសន៍សំខាន់របស់លោក Xi Jinping មេដឹកនាំកំពូលប្រទេសចិន។ កោះ ស៊ី តាវ នៃក្រុងសានយ៉ា (Sanya West Island ) ជាកោះទេសចរណ៍មួយក្នុងខេត្តហៃណាន ដែលមានជនជាតិដើមភាគតិចរស់នៅ ដែនទឹកជុំវិញជាតំបន់ការពារធម្មជាតិនៃផ្កាថ្មប៉ប្រះទឹកថ្នាក់ជាតិចិន និងជាទីមុជទឹកកម្សាន្តដ៏ល្បីដែលទទួលស្គាល់ជាសកល។ ទឹកសមុទ្រមានសភាពថ្លាឈ្វេង ខ្សាច់ឆ្នេរទន់ម៉ដ្ឋ ដើមដូងរេរាតាមខ្យល់ ឆ្នេរសមុទ្រមានថ្មចោតច្រើន ពិភពក្រោមបាតសមុទ្រមានជីវចម្រុះ ជាតំបន់សំខាន់នៃការអភិរក្សភាពជីវៈចម្រុះ។នេះជាកោះតូចមួយ ដែលមានទំហំប្រហែលនឹងកោះពេជ្រនៃក្រុងភ្នំពេញ ។នៅទីនេះ រលកសមុទ្រចិនខាងត្បូងបោកបក់មកលើទូកឈើតូចៗរបស់អ្នកភូមិ ។ កាលពីសម័យមុន អ្នកភូមិបានប្រមូលយកផ្កាថ្ម លាយជាមួយដីក្រហម ដើម្បីសាងសង់ផ្ទះ ។ផ្ទះបុរាណដែលមានប្រវត្តិសាស្ត្រជាង៤០០ឆ្នាំ បច្ចុប្បន្នបានក្លាយជាគោលដៅទេសចរណ៍សំខាន់មួយនៃវប្បធម៌អ្នកនេសាទនៃខេត្តហៃណាន។ សូម្បីនៅរដូវកាលមានទេសចរតិចនៅទូទាំងប្រទេស ក៏នៅតែមានអ្នកទេសចរជាច្រើនមកទីនេះ មើលផ្សោតលោតចេញពីទឹក ។ ក្នុងចំណោមកោះ ប្រជុំកោះ និងថ្មប៉ប្រះទឹកជាច្រើនដែលគ្រប់គ្រងដោយរដ្ឋបាលខេត្តហៃណាន កោះ ស៊ី តាវ នៃក្រុងសានយ៉ាជាកោះដែលមានទេសចរច្រើនបំផុត អ្នកភូមិប្រហែល៤ពាន់នាក់ បានទទួលភ្ញៀវទេសចរចំនួនរាប់ពាន់ ឬ ជាងមួយម៉ឺននាក់ជារៀងរាល់ថ្ងៃ ។ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិនបានកៀរគរការវិនិយោគទុននៅកោះតូចនេះ ដើម្បីជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិ ដែលជំរុញការបង្កើនប្រាក់ចំណូលគ្រួសារអ្នកភូមិឱ្យកើនឡើងប្រាំដង អ្នកនេសាទរស់ក្នុងជីវិតបែបទាន់សម័យ អ្នកភូមិជាច្រើនបានប្រកបអាជីពជាអ្នកបើកទូកទេសចរណ៍ អ្នកបើករទេះភ្លើងកម្សាន្ត មគ្គុទ្ទេសក៍ទេសចរណ៍ គ្រូបង្វឹកការមុជទឹក និងគ្រូបង្កាច់ការជីកយកគ្រឿងសមុទ្រតាមឆ្នេរជាដើម ។ ក្នុងភូមិឥឡូវមានផ្ទះសំណាក់ល្អៗជាង ១៥០ កន្លែង ភោជនីយដ្ឋានជាង ៨០ កន្លែង ។ការអភិរក្សប្រព័ន្ធអេកូឡូស៊ីយ៉ាងតឹងរ៉ឹង កែសម្រួលហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែល្អនិងទំនើប ខិតខំស្វែងរកមធ្យោបាយជួយបង្កើនប្រាក់ចំណូលជូនចំពោះកសិករ បានធ្វើឱ្យកោះ ស៊ី តាវ នៃក្រុងសានយ៉ាក្លាយជាគំរូមួយនៃការស្តារនិងអភិវឌ្ឍភូមិអ្នកនេសាទរបស់ប្រទេសចិន៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ