ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ
Sun,18 October 2026 (Time 05:56 PM)
ដោយ ៖ (ចំនួនអ្នកអាន: 50នាក់)

ភ្នំពេញ៖ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសតួកគីយ៉េ កាលពីថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ​លោក វ៉ាន សាកូលីន ជាពលរដ្ឋខ្មែរម្នាក់ដែលកំពុងធ្វើដំណើរដោយម៉ូតូឆ្លងទ្វីបពី​កម្ពុជា​ទៅ​កាន់ទីក្រុងមីឡាន ប្រទេសអ៊ីតាលី ចូលជួបសំណេះសំណាលនៅទីក្រុងអ៊ីស្ត្រង់ប៊ុល។

សម្តេចមហាបវរធិបតីបានសម្តែងក្តីរីករាយចំពោះការជួបគ្នាដោយចៃដន្យនេះ ខណៈសម្តេច និងលោក វ៉ាន សាកូលីន បានទៅដល់ទីក្រុងអ៊ីស្ត្រង់ប៊ុលក្នុងពេលដំណាលគ្នា។ ក្នុងជំនួប​នោះ សម្តេចមហាបវរធិបតីបានកោតសរសើរចំពោះស្មារតីតស៊ូ និងមហិច្ឆតារបស់លោក វ៉ាន សាកូលីន ក្នុងការធ្វើដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងនូវពាក្យជូនពរដល់លោក វ៉ាន សាកូលីន ឱ្យធ្វើដំណើរបន្តដោយសុវត្ថិភាព និងសម្រេចបាននូវគោលបំណងរបស់ខ្លួនដោយជោគជ័យ។

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ