ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ខេត្តកំពត ស្វាគមន៍វិនិយោគិន និងសហគ្រាសធំៗក្នុងខេត្តហ្វូជៀនទៅវិនិយោគក្នុងខេត្ត​ដើម្បីឱ្យខេត្តមានការរីកម្រើន និងលើកកម្ពស់ជីវភាពពលរដ្ឋ
Sun,18 October 2026 (Time 04:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 8នាក់)

ខេត្តហ្វូជៀន៖ ក្នុងជំនួបពិភាក្សា ក្នុងកម្មវិធីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលមូលដ្ឋានផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ និងកិច្ចសន្ទនាទីក្រុងបងប្អូនអន្តរជាតិ ដែលធ្វើឡើងនៅខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន អភិបាលខេត្តកំពតបានសំដែងការស្វាគមន៍ចំពោះវិនិយោគិន និងសហគ្រាសធំៗក្នុងខេត្តហ្វូជៀនសម្រាប់ការទៅវិនិយោគក្នុងខេត្តកំពត។ ហើយឯកឧត្តមរំពឹងថា ការវិនិយោគនេះនឹងផ្តល់ការងារបានច្រើនដល់ប្រជាពលរដ្ឋ ពិសេសលើកកម្ពស់ជីវភាពពលរដ្ឋ។

នៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត អញ្ជើញចូលរួមកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលមូលដ្ឋានផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ និងកិច្ចសន្ទនាទីក្រុងបងប្អូនអន្តរជាតិ នៅខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនោះ គណៈប្រតិភូខេត្តកំពត ត្រូវបានទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាល និងកក់ក្តៅបំផុតពីសំណាក់ លោកជំទាវ គួ នីងនីង (Guo Ningning) អនុលេខាធិការ នៃគណៈកម្មាធិការបក្សខេត្តហ្វូជៀន ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងទីក្រុងបងប្អូនអន្តរជាតិ និងថ្នាក់ដឹកនាំធុរកិច្ចជាន់ខ្ពស់មកពីបណ្តាប្រទេស​ជាមិត្តជាច្រើនរូប។

ក្នុងជំនួបពិភាក្សា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការបដិសណ្ឋារកិច្ច និងបានបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកទី២ របស់ឯកឧត្តមមកកាន់ខេត្តហ្វូជៀន បន្ទាប់ពីទស្សនកិច្ចលើកទី១ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើ «សេដ្ឋកិច្ចសមុទ្រ» ក្រោមក្របខ័ណ្ឌខ្សែក្រវាត់ និងផ្លូវ (BRI) ឱ្យលេចចេញជាលទ្ធផលជាក់ស្តែង ឯកឧត្តមបានស្នើលើកកម្ពស់កិច្ចសហប្រតិបត្តិការលើ ៥ វិស័យជាអាទិភាព៖ ដែលទី១. ឯកឧត្តមសង្ឃឹមថា នឹងបង្កើតទំនាក់ទំនងទីក្រុងបងប្អូនជាផ្លូវការ ឱ្យបាន ឆាប់តាមដែលអាចធ្វើទៅបាន និងបង្កើតយន្តការទស្សនកិច្ច ទៅវិញទៅមកជាប្រចាំ។ ទី២. ឯកឧត្តមស្វាគមន៍សហគ្រាសហ្វូជៀន សម្រាបការអញ្ជើញទៅវិនិយោគនៅខេត្តកំពត ជាពិសេសក្នុង ការកែច្នៃផលិតផលកសិកម្ម ជលផល វាយនភណ្ឌ និង សម្ភារៈសំណង់។ ទី៣. ឯកឧត្តមសង្ឃឹមថានឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការនេសាទសមុទ្រ ទេសចរណ៍សមុទ្រ និង ភស្តុភារកម្មកំពង់ផែ។ ទី៤. ឯកឧត្តមសូមជំរុញនៅការផ្សព្វផ្សាយឱ្យគ្នាទៅវិញទៅមកនៃផ្លូវទេសចរណ៍ និងការផ្លាស់ប្តូរភ្ញៀវទេសចរណ៍ ដើម្បីបង្កើនការយោគយល់គ្នារវាងប្រជាជនរបស់យើង។ និងទី៥. ឯកឧត្តមសង្ឃឹមថានឹងសហការជាមួយសហគ្រាស ហ្វូជៀន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលស្អាត ជាពិសេសក្នុងវិស័យថាមពលខ្យល់។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តជឿជាក់ថា ការវិនិយោគរបស់សហគ្រាសហ្វូជៀន នៅខេត្តកំពតនិងធ្វើឱ្យខេត្តមានការរីកចម្រើន ពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ហើយមិនតែប៉ុណ្ណេះ ខេត្តមានទីតាំងស្ថិតនៅជាប់សមុទ្រ និងមានគុណសម្បត្តិភូមិសាស្ត្រ ប្រកបដោយសក្តានុពលល្អប្រសើរ។ ហើយខេត្តក៏មានកំពង់ផែ ឆ្នេរសមុទ្រ សមុទ្រ ធនធានទេសចរណ៍ ធនធានកសិកម្ម និង វិស័យផ្សេងៗជាច្រើនទៀត ដែលបំរើឱ្យការវិនិយោគរបស់សហគ្រាសហ្វូជៀន៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ