វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ បានលុបចោលផែនការផ្សាយផ្ទាល់តាមអ៊ីនធឺណិត ឬ livestream នូវការប្រហារជីវិតអតីតទាហានមួយរូប ដែលបានសម្លាប់មនុស្ស១៣នាក់ នៅមូលដ្ឋានយោធា Fort Hood បន្ទាប់ពីមានការជំទាស់និងរិះគន់ ពីសមាជិកបក្សសាធារណរដ្ឋរបស់លោកផ្ទាល់ ព្រមទាំងមេដឹកនាំសាសនា និងសាធារណជនអាមេរិក។ការផ្លាស់ប្តូរជំហរនេះ បិទបញ្ចប់នូវផែនការផ្សាយផ្ទាល់ការប្រហារជីវិតអ្នកទោសឈ្មោះ Nidal Hasan ដោយការបាញ់ប្រហារ នៅថ្ងៃទី៣ ខែធ្នូ។ ទន្ទឹមគ្នា វាក៏បង្ហាញពីការខ្វែងគំនិតគ្នាជាសាធារណៈដ៏កម្រមួយរវាងលោក ត្រាំ និងសម្ព័ន្ធមិត្តជិតស្និទ្ធម្នាក់របស់លោកផងដែរ គឺរដ្ឋមន្រ្តីការពារជាតិ លោក Pete Hegseth ទោះបីជាមន្ទីរបញ្ចកោណ បាននិយាយថា អ្នកទាំងពីរ «មានជំហរស្របគ្នាទាំងស្រុង» ក៏ដោយ។កន្លងមក លោក Hegseth បានប្រកាសផែនការផ្សាយផ្ទាល់ការប្រហារជីវិតនេះ នៅមូលដ្ឋានយោធា Fort Hood ក្នុងរដ្ឋតិចសាស់ ដែលជាទីតាំងនៃការវាយប្រហាររបស់លោក Hasan កាលពីឆ្នាំ២០០៩។ នៅលើពិភពលោក ពុំមានប្រទេសណាមួយ ដែលគេដឹងថា បានផ្សាយផ្ទាល់តាមទូរទស្សន៍ ឬអ៉ីនធឺណិត នូវការប្រហារជីវិតអ្នកទោសនោះទេ។ មន្ត្រីមួយរូបនៅសេតវិមាន បានអះអាងថា លោក ត្រាំ និងទីប្រឹក្សារបស់លោក មិនបានដឹងជាមុនអំពីផែនការខាងលើរបស់លោក Hegseth ឡើយ។លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គមដូច្នេះថា «ខ្ញុំគិតថា ការផ្សាយផ្ទាល់ការប្រហារជីវិតឱ្យមនុស្សគ្រប់គ្នាបានឃើញ អាចជាវិធានការរារាំងដ៏មានប្រសិទ្ធភាពមួយ ដើម្បីឱ្យពិភពលោកបានឃើញពីរបៀបដែលអាមេរិកដោះស្រាយជាមួយពួកភេរវករ និងមនុស្សថោកទាបដូចជា Hasan។ ប៉ុន្តែ មនុស្សល្អៗជាច្រើន ដែលមានចេតនាល្អ មិនចង់មើលការស្លាប់របស់ជននេះ តាមការផ្សាយផ្ទាល់ ឬតាមមធ្យោបាយរូបភាពផ្សេងទៀតនោះទេ»។ លោក ត្រាំ បានបន្ថែមថា «Hasan នឹងត្រូវប្រហារជីវិត តាមកាលកំណត់ ដោយការបាញ់កាំភ្លើង ប៉ុន្តែព្រឹត្តិការណ៍នេះនឹងមិនត្រូវបានផ្សាយផ្ទាល់ឡើយ»។សូមជម្រាបថា គ្រួសារជនរងគ្រោះក្នុងការវាយប្រហាររបស់លោក Hasan នឹងអាចទៅមើលការប្រហារជីវិតដោយផ្ទាល់បាន ប្រសិនបើពួកគេចង់ តាមស្តង់ដានៃការប្រហារជីវិតអ្នកទោស នៅសហរដ្ឋអាមេរិក។ ការអនុវត្តទោសប្រហារជីវិតនៅអាមេរិក បានប្រឈមការរិះគន់យ៉ាងខ្លាំងរួចទៅហើយ កាលពីពេលថ្មីៗកន្លងទៅនេះ បន្ទាប់ពីស្រ្តីអ្នកទោសឈ្មោះ Christa Pike ដែលត្រូវបានផ្តន្ទាទោសពីបទមនុស្សឃាត ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បានរួចផុតពីការស្លាប់ក្រោយការចាក់ថ្នាំពុលដល់ទៅ២លើក អំឡុងពេលប្រហារជីវិតនៅរដ្ឋ Tennessee កាលពីខែមុន ដែលបានធ្វើឱ្យអ្នកទោសម្នាក់នោះ រងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ