កាហ្សាក់ស្ថាន៖ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev ចង់ឱ្យមានការហោះហើរត្រង់រវាងកម្ពុជា និងកាហ្សាក់ស្ថាន ដើម្បីជំរុញវិស័យទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជន និងលើកកម្ពស់ការធ្វើធុរកិច្ច។លោកប្រធានាធិបតី លើកឡើងបែបនេះ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះ។លោកប្រធានាធិបតី បានគូសរំលេចថា ដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី នៅកាហ្សាក់ស្ថាននាពេលនេះ នឹងផ្តល់ថាមពលបន្ថែមដល់ទំនាក់ទំនងទ្វេភាគី និងបើកទូលាយនូវទស្សនវិស័យថ្មីៗសម្រាប់ កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍រវាងប្រទេសទាំងពីរ។លោក Kassym-Jomart Tokayev បានថ្លែងដូច្នេះថា៖ «ខ្ញុំជឿថាដំណើរទស្សនកិច្ចរបស់សម្តេចមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ព្រោះមិនធ្លាប់មាននាយករដ្ឋមន្ត្រីកម្ពុជាមួយរូបណា បានមកទស្សនកិច្ចនៅកាហ្សាក់ស្ថានពីមុនមកទេ»។លោកប្រធានាធិបតី ក៏បានគូសរំលេចដែរថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី មានទំនាក់ទំនងផ្ទាល់ពិសេសជាមួយប្រទេសកាហ្សាក់ស្ថាន។ លោកប្រធានាធិបតី ក៏បានរំលឹករឿងសម្តេចតេជោ អញ្ជើញទស្សនកិច្ចនៅកាហ្សាក់ស្ថានកាលពីឆ្នាំ១៩៨២ ពេលនៅជារដ្ឋមន្ត្រីការបរទេស។លោកប្រធានាធិបតី បានបញ្ជាក់ថា កាហ្សាក់ស្ថានមានក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ហើយប្រជាជនកាហ្សាក់ស្ថានជាច្រើនចង់ទៅទស្សនាកម្ពុជា និងស្វែងយល់ពីភាពទាក់ទាញរបស់ខ្លួន។ការណ៍នេះ លោកប្រធានាធិបតី ចង់ឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។លោកប្រធានាធិបតី បានបង្ហាញការកត់សម្គាល់ដែរថា កាហ្សាក់ស្ថាន និងកម្ពុជា សុទ្ធតែមានធនធានធម្មជាតិដ៏សម្បូរបែប ដែលផ្តល់ឱកាសបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍។
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ