ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រធានាធិបតីលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អបអរសាទរជំនួបលើកដំបូងរបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Peter Magyarថា «ល្អប្រសើរខ្លាំងណាស់»
Sat,17 October 2026 (Time 02:56 PM)
ដោយ ៖ (ចំនួនអ្នកអាន: 7នាក់)

ព្រុចសែល៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានអបអរសាទរចំពោះជំនួបលើកដំបូងរបស់លោកជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Peter Magyar នៅថ្ងៃសុក្រនេះថា «ល្អប្រសើរខ្លាំងណាស់» ខណៈទីក្រុងកៀវ និងទីក្រុងប៊ុយដាប៉ែស កំពុងស្វែងរកការផ្សះផ្សាទំនាក់ទំនងឡើងវិញ បន្ទាប់ពីមានភាពល្អក់កករអស់រយៈពេលជាច្រើនឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦។ថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងព្រុចសែល ក្រោយជំនួបពិភាក្សានៅក្រៅកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) លោក ហ្សេលេនស្គី បានបញ្ជាក់ថា ភាគីទាំងពីរបានជជែកគ្នាលើបញ្ហាជាច្រើន រួមទាំងទំនាក់ទំនងទ្វេភាគី សេដ្ឋកិច្ច និងភស្តុភារកម្ម ដែលសុទ្ធសឹងជាកិច្ចការសំខាន់រវាងប្រទេសទាំងពីរ។ លោកបានបន្ថែមនៅលើបណ្តាញសង្គម X ថាលោក និងលោក Magyar បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចសហការរួមគ្នានៅគ្រប់កម្រិត ព្រមទាំងរៀបចំការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកនាពេលខាងមុខ។ជំនួបជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋសភាអ៊ុយក្រែន បានអនុម័តច្បាប់ដោះស្រាយក្តីកង្វល់ដ៏យូរអង្វែងរបស់ហុងគ្រី ពាក់ព័ន្ធនឹងសិទ្ធិរបស់ជនជាតិភាគតិចហុងគ្រីដែលរស់នៅភាគខាងលិចអ៊ុយក្រែន។ ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី Magyar បានចាត់ទុកវិធានការនេះថាជា «ជំហានដំបូងឆ្ពោះទៅរកការស្ដារទំនុកចិត្តគ្នាទៅវិញទៅមក» ហើយហុងគ្រីបានយល់ព្រមឱ្យសហភាពអឺរ៉ុបបើកកិច្ចចរចាលើជំពូកថ្មីៗបន្ថែមទៀត ជុំវិញដំណើរការសុំចូលជាសមាជិក EU របស់អ៊ុយក្រែន។គួរបញ្ជាក់ថា ចាប់តាំងពីលោក Peter Magyar ដែលជាមេដឹកនាំអភិរក្សនិយមគាំទ្រ EU បានឡើងកាន់អំណាចកាលពីខែឧសភាកន្លងទៅ ប្រទេសទាំងពីរបានខិតខំផ្សះផ្សាទំនាក់ទំនងការទូតដែលធ្លាប់តែតានតឹងខ្លាំង ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី Viktor Orban ដែលស្និទ្ធនឹងវិមានក្រឹមឡាំង។

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ