សាធារណរដ្ឋកាហ្សាក់ស្ថាន៖ ក្នុង ឱកាស អម ដំណើរ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បំពេញ ទស្សនកិច្ច ផ្លូវការ នៅ សាធារណរដ្ឋកាហ្សាក់ស្ថាន អ្នក ឧកញ៉ា គិត ម៉េង ប្រធាន សភាពាណិជ្ជ កម្ម កម្ពុជា និង ជា ប្រធាន ក្រុម ប្រឹក្សា ពិគ្រោះយោបល់ ធុរកិច្ច អាស៊ាន សម្រាប់ កម្ពុជា នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួប ពិភាក្សា ការងារ ជាមួយ លោក មូរ៉ាត ការីមសាកូវ (Murat Karimsakov) ប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអន្តរជាតិកាហ្សាក់ស្ថាន។ជំនួប ពិភាក្សានេះ ផ្តោត ជា សំខាន់ លើ ការ កសាង ទំនាក់ ទំនង រវាង ស្ថាប័ន ទាំង ពីរ និង ការ ជំរុញ កិច្ច សហប្រតិបត្តិការ ធុរកិច្ច និង វិនិយោគ រវាង ព្រះរាជាណាចក្រ កម្ពុជា និង សាធារណរដ្ឋកាហ្សាក់ស្ថាន។បន្ថែមពីលើនេះទៀត ដើម្បីរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគ ក៏ដូចជាការបើកផ្លូវសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ អ្នក ឧកញ៉ា គិត ម៉េង ប្រធាន សភាពាណិជ្ជ កម្ម កម្ពុជា និង ជា ប្រធាន ក្រុម ប្រឹក្សា ពិគ្រោះយោបល់ ធុរកិច្ច អាស៊ាន សម្រាប់ កម្ពុជា បាន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយលោក មូរ៉ាត ការីមសាកូវ (Murat Karimsakov) ប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអន្តរជាតិកាហ្សាក់ស្ថាន៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ