ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី “ការអនុវត្តសាកល្បងគោលនយោបាយកម្រិតរោងចក្រស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក” នៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ បានផ្ដល់ជាមតិយោបល់កែលម្អ និងតម្រង់ទិសទៅលើខ្លឹមសារ និងចំណុចសំខាន់ៗមួយចំនួន ដើម្បធានាថា ការរៀបចំផែនការអនុវត្តសាកល្បងគោលនយោបាយកម្រិតរោងចក្រ នៅខេត្តទាំង៥ ទទួលបានលទ្ធផលល្អដូចតាមការរំពឹងទុក។ជាការឆ្លើយតប លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា ក៏បានទទួលយកនូវមតិយោបល់កែលម្អ និងអនុសាសន៍ណែនាំសំខាន់ៗ សម្រាប់យកទៅរៀបចំ និងជំរុញការអនុវត្តសាកល្បងគោលនយោបាយនេះឱ្យស្របតាមទិសដៅ និងផែនការកំណត់។ សូមបញ្ជាក់ថា យោងតាមផែនការសកម្មភាពដែលបានគ្រោងទុក យុទ្ធនាការអនុវត្តសាកល្បងគោលនយោបាយសុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រ នឹងចាប់ផ្ដើមបណ្ដុះបណ្ដាលលើកទី១ នៅខែវិច្ឆកា ឆ្នាំ២០២៦ ខាងមុខ ដោយជ្រើសរើសខេត្តអាទិភាពចំនួន៥ រួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តកណ្ដាល និងខេត្តស្វាយរៀង៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ