ម៉ានីល៖ ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងម៉ានីល បាននិយាយថា ទីក្រុងប៉េកាំងអាចទទួលជ័យជម្នះបានយ៉ាងងាយ ក្នុងការប្រឈមមុខដាក់គ្នា ឬក្នុងជម្លោះជាមួយហ្វីលីពីន ប៉ុន្តែចិននឹងមិនជ្រើសរើសប្រើកម្លាំងនោះឡើយ។ ការលើកឡើងបែបនេះ ត្រូវបានហ្វីលីពីននិយាយថា អាចត្រូវបានបកស្រាយថា ជាការគំរាមកំហែងមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ប្រទេសចិន និងប្រទេសហ្វីលីពីន មានបញ្ហាវិវាទទឹកដីនឹងគ្នា នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ខណៈនាវារបស់ភាគីទាំងពីរ បានប្រឈមមុខដាក់គ្នាជាច្រើនលើក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលក្នុងនោះរួមមានទាំងហេតុការណ៍បុកគ្នា និងបង្កឱ្យមនុស្សរងរបួសទៀតផង។ឯកអគ្គរដ្ឋទូតចិន លោក Jing Quan បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកនៅទីក្រុងម៉ានីល កាលពីថ្ងៃព្រហស្បតិ៍ដូច្នេះថា «យើងគួរតែមានអារម្មណ៍ថា ពិតជាមានសំណាង ដែលមានប្រទេសជិតខាងដូចជាចិន នៅក្នុងតំបន់នេះ»។ លោកបានបន្តថា «ប្រសិនបើពួកយើងចង់ប្រើកម្លាំង យើងអាចឈ្នះយ៉ាងងាយ។ ប៉ុន្តែយើងមិនជ្រើសរើសប្រើកម្លាំងទេ ហើយយើងស្រឡាញ់សន្តិភាព»។ការអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតចិនរូបនេះ គឺធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានហៅទីក្រុងប៉េកាំងថាជា អ្នកបង្កបញ្ហាក្នុងតំបន់។ លោក Jing បានបន្ថែមថា ការហៅចិនថា ជាអ្នកបង្កបញ្ហាបែបនេះគឺ មិនសមហេតុផលទាល់តែសោះ។ លោកក៏បានចោទប្រកាន់ទីក្រុងម៉ានីលដែរថា បានធ្វើការយាយីពលករ និងគ្រូបង្រៀនចិន ប៉ុន្តែមិនបានផ្តល់ឧទាហរណ៍ជាក់លាក់ណាមួយទេ។សូមបញ្ជាក់ថា ក្នុងការឆ្លើយតបកាលពីយប់ថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសហ្វីលីពីន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា «គួរឱ្យសោកស្តាយដែលឯកអគ្គរដ្ឋទូតចិន លោក Jing Quan បានជ្រើសរើសប្រើពាក្យសម្ដីមិនសមរម្យ នៅថ្ងៃនេះ ដែលហាក់បង្កប់នូវអត្ថន័យ នៃការគំរាមកំហែងដោយប្រយោលអំពីការប្រើប្រាស់កម្លាំង»។
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ