ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ចៅហ្វាយសេតវិមាន ត្រាំ ថាសហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយទីក្រុងរុស្ស៊ីនិងទីក្រុងចិន ក្នុងគោលបំណងរំសាយអាវុធនុយក្លេអ៊ែរ
Fri,16 October 2026 (Time 12:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 11នាក់)

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិភាក្សាជាមួយទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ក្នុងគោលបំណងរំសាយអាវុធនុយក្លេអ៊ែរនៃក្រុមប្រទេសមហាអំណាច​ដែលមានអាវុធនុយក្លេអ៊ែរច្រើនជាងគេបង្អស់ នៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល (SIPRI) រុស្ស៊ីជាប្រទេសមានចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលរក្សាទុកក្នុងឃ្លាំងច្រើនជាងគេបំផុត បន្ទាប់មកគឺសហរដ្ឋអាមេរិក និងចិន។ ចំណែកសហរដ្ឋអាមេរិកវិញ គឺជាប្រទេសមានចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលដាក់ពង្រាយរួចហើយ ច្រើនជាងរុស្ស៊ី។លោក ត្រាំ បានប្រាប់សារព័ត៌មាន Newsmax ថា «ស្ថានភាពទាំងមូលនេះ គួរឱ្យសោកស្តាយណាស់ ព្រោះខ្ញុំពិតជាចង់រំសាយអាវុធនុយក្លេអ៊ែរ ប្រសិនបើអាចធ្វើទៅបាន។ ប៉ុន្តែតាមពិត យើងកំពុងពិភាក្សាជាមួយរុស្ស៊ីអំពីបញ្ហានេះ ហើយក៏កំពុងពិភាក្សាជាមួយចិន អំពីការរំសាយអាវុធនុយក្លេអ៊ែរផងដែរ»។ សារព័ត៌មាន Newsmax បានរាយការណ៍ថា លោក ត្រាំ បានពិភាក្សាអំពីបញ្ហានេះជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង។គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ត្រាំ គឺប៉ុន្មានខែបន្ទាប់ពីសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ ហៅថា New START បានផុតសុពលភាព កាលពីដើមឆ្នាំនេះ។ សន្ធិសញ្ញា New START ដែលបានចុះហត្ថលេខាដំបូងកាលពីក្នុងឆ្នាំ២០១០ អនុញ្ញាតឱ្យមានការពន្យារសុពលភាពតែម្តងប៉ុណ្ណោះ ដែលត្រូវបានប្រើរួចទៅហើយដោយ អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន សម្រាប់រយៈពេល៥ឆ្នាំ។ ការពន្យារសុពលភាពសន្ធិសញ្ញានេះណាមួយថែមទៀត នឹងតម្រូវឱ្យមានការសម្រេចចិត្តថ្មី ពីអំណាចប្រតិបត្តិនៃប្រទេសទាំងពីរ ។

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ