មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន២១ រូប ត្រូវបានប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង កន្លងទៅនេះ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ។លោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធស្នងការនគរបាលខេត្តបន្ទាយមានជ័យបានធ្វើសេចក្តីរាយការណ៍ថា ÷ ខេត្តបន្ទាយមានជ័យមានភូមិសាស្ត្រ ខាងលិចជាប់នឹងប្រទេសថៃ មានប្រវែង១៥៣ គីឡូម៉ែត្រ មាន ៩ក្រុង ស្រុក ៦៧ ឃុំសង្កាត់ និង៦៧៣ភូមិ (ភូមិរង់ចាំមានចំនួន៦ភូមិ) ។លោកឧត្តមសេនីយ៍ ស្នងការបានបញ្ជាក់ថា ÷ទាក់ទងនឹងសភាពការព្រំដែន ទាហានថៃនៅតែចិញ្ចឹមចិត្តឈ្លានពាន អធិបតេយ្យភាព បូរណភាពទឹកដី កម្ពុជាយើងដូចជា ការដាក់កុងទីន័រ ចល័តទ័ព ជីកលេណដ្ឋាន ជីកប្រឡាយ រាយបន្លាលួស ឈូសឆាយធ្វើផ្លូវនិងការផ្ទុះអាវុធ ។ក្នុងនោះយើងបានប្រើប្រាស់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងកម្លាំងត្រៀមអន្តរាគមន៍មកពីខេត្តចំនួន៣ដោយសហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដីនៃមាតុភូមិកម្ពុជាយើង។តាមប្រកាសរបស់ក្រសួងមហាផ្ទៃអានដោយលោកឧត្តមសេនីយ៍ទោ ភិធេយ្យ សុភរដ្ឋ នាយការិយាល័យបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន២១ រូប ក្នុងនោះថ្នាក់ស្នងការរងចំនួន៤ រូបថ្នាក់មេបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោកចំនួន ៣ រូប ថ្នាក់នាយការិយាល័យចំនួន ៨ រូប ថ្នាក់នាយរងការិយាល័យចំនួន៥ រូប និងថ្នាក់អធិការនគរបាលស្រុក១ រូប ។មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យទាំងអស់ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានខិតខំយកអស់កម្លាំងកាយចិត្តក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អប្រសើរគួរជាទីមោទនៈ។ឯកឧត្តមបានមានប្រសាសន៍ទៀតថា ÷ ក្នុងនាមកងកម្លាំងនគរបាលជាតិ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការរក្សាឲ្យបានសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរ និងស្មោះត្រង់ចំពោះជាតិសាសនា ព្រះមហាក្សត្រ ព្រមទាំងប្តេជ្ញាការពារដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ជាមួយនោះដែរគឺត្រូវអនុវត្តឲ្យបានមឹងម៉ាត់ស្របតាមរដ្ឋធម្មនុញ្ញ និងអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ។ទន្ទឹមនោះរក្សាការពារនូវកិត្តិយស សេចក្តីថ្លៃថ្នូរនិងគុណតម្លៃរបស់យើងជាកងកម្លាំងនគរបាលជាតិ ។ក្នុងឱកាសនោះដែរឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់សំណាង បានណែនាំនិងផ្ដាំផ្ញើដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទាំងអស់១/-ត្រូវអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការបោសសំអាតស្គេមអនឡាញ ឱ្យអស់ពីកម្ពុជា ព្រមទាំងបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានា ដើម្បីរក្សាសុវត្ថិភាពដល់សហគមន៍និងប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន។២/-គាំទ្រជានិច្ចចំពោះគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន តាមសន្ធិសញ្ញាច្បាប់អន្តរជាតិនិងដោយសន្តិវិធី។៣/-បន្តសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងកងយោធពលខេមរភូមិន្ទ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ។ ៤/- ពង្រឹងរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ។៥/-ត្រូវយកចិត្តទុកដាក់អនុវត្តបទបញ្ជានិងវិន័យរបស់នគរបាលជាតិនឹងវាតម្លៃ ប្រកបដោយសុក្រឹត្យភាព តម្លាភាពនូវស្នាដៃ មន្ត្រីនគរបាលដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារបានល្អ ។
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ