បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក CNN ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលដឹងអំពីបញ្ហានេះ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ថា យោធាសហរដ្ឋអាមេរិក បានរៀបចំនូវផែនការវាយប្រហារ ដែលអាចរួមបញ្ចូលការប្រើគ្រាប់បែក GBU-43/B Massive Ordnance Air Blast (MOAB) ដែលមានរហស្សនាមថា «ម៉ែគ្រាប់បែក» ប្រឆាំងលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ប្រសិនបើប្រធានាធិបតី លោក ដូណាល់ ត្រាំ សម្រេចចិត្តបញ្ជាឱ្យចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។គ្រាប់បែកខាងលើ ត្រូវគេស្គាល់ថា ជាគ្រាប់បែកមិនមែននុយក្លេអ៊ែរ ដែលមានទំហំធំបំផុតនៅក្នុងឃ្លាំងសព្វាវុធរបស់សហរដ្ឋអាមេរិក ហើយប្រសិនបើត្រូវបានប្រើប្រាស់មែននោះ វានឹងក្លាយជាការបង្កើនភាពតានតឹងយ៉ាងខ្លាំងក្លាមួយ នៅក្នុងជម្លោះ។ ទោះជាយ៉ាងណា មន្ត្រីដែលដឹងអំពីការពិភាក្សារៀបចំផែនការយោធាខាងលើ បានប្រាប់ CNN ថា គឺនៅមានភាពមិនច្បាស់លាស់នៅឡើយ ជុំវិញប្រសិទ្ធភាពនៃការប្រើប្រាស់គ្រាប់បែកនេះ ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោន។គួរបញ្ជាក់ថា បទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បានដួលរលំជាផ្លូវការ កាលពីថ្ងៃទី៨ ខែកក្កដា ពោលគឺមិនដល់១ខែនោះទេ បន្ទាប់ពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ១៤ចំណុច ត្រូវបានចុះហត្ថលេខារវាងភាគីទាំងពីរ នៅថ្ងៃទី១៧ ខែមិថុនា។ យ៉ាងណាក្តី ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងតេហេរ៉ង់ ភាគច្រើនបានផ្អាកការវាយប្រហារដាក់គ្នាប៉ុន្មានខែមកហើយ។
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ