ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាជ្ញាធរឃ្លាំមើលការដឹកជញ្ជូនផ្លូវសមុទ្រ កប៉ាល់ដឹកកុងតឺន័រ១គ្រឿង និងនាវាដឹកទំនិញស្ងួតប្រភេទ Bulk Carrier កប៉ាល់២គ្រឿងលិចនៅក្បែរច្រកសមុទ្រ Hormuz ក្រោយរងគ្រាប់ផ្លោង
Thu,15 October 2026 (Time 10:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 11នាក់)

ឡុងដ៍៖ អាជ្ញាធរឃ្លាំមើលការដឹកជញ្ជូនតាមផ្លូវសមុទ្រ កាលពីថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ បាននិយាយថា កប៉ាល់ដឹកកុងតឺន័រ១គ្រឿង និងនាវាដឹកទំនិញស្ងួតប្រភេទ bulk carrier ១គ្រឿង បានលិចនៅក្បែរច្រកសមុទ្រ Hormuz ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ បន្ទាប់ពីរងការវាយប្រហារដោយគ្រាប់ផ្លោង ក្នុងហេតុការណ៍២ផ្សេងគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ទិន្នន័យពីអង្គការ International Maritime Organization ដែលជាទីភ្នាក់ងារឃ្លាំងមើលការដឹកជញ្ជូនតាមផ្លូវសមុទ្រ របស់អង្គការសហប្រជាជាតិ បានបង្ហាញថា កប៉ាល់ឈ្មោះ GFS Pride ដែលចុះបញ្ជីក្រោមទង់ជាតិសិង្ហបុរី និងជាកប៉ាល់ដឹកកុងតឺន័រខ្នាតតូច បានលិចអំឡុងពេលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ រីឯក្នុងហេតុការណ៍ដាច់ដោយឡែកមួយទៀត កប៉ាល់ឈ្មោះ Cape Dao ដែលចុះបញ្ជីក្រោមទង់ជាតិប្រទេសប្រជុំកោះ Antigua និង Barbuda បានលិចនៅជិតច្រកសមុទ្រនោះដូចគ្នា ប៉ុន្មានសប្តាហ៍បន្ទាប់ពីរងការវាយប្រហារដោយគ្រាប់ផ្លោង កាលពីថ្ងៃទី២៣ ខែកញ្ញា។នាវិកម្នាក់បានស្លាប់ ខណៈសមាជិកនាវិកដទៃទៀត បាននាំគ្នាជម្លៀសខ្លួនចេញពីលើកប៉ាល់ភ្លាមៗ បន្ទាប់ពីការវាយប្រហារ។ យោងតាមទិន្នន័យវិភាគរបស់ IMO GFS Pride និង Cape Dao គឺជាកប៉ាល់ទី២ និងទី៣ ដែលបានលិចទាំងស្រុង ចាប់តាំងពីសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៉ីរ៉ង់ បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ការវាយប្រហារនៅជុំវិញច្រកសមុទ្រ Hormuz បានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល១០ថ្ងៃកន្លងមក ដោយអ៉ីរ៉ង់បាននិយាយថា ខ្លួនកំពុងបង្កើនការវាយប្រហារ ដើម្បីឆ្លើយតបទៅនឹង ការបិទខ្ទប់កំពង់ផែដោយសហរដ្ឋអាមេរិក និងទណ្ឌកម្មកាន់តែតឹងរ៉ឹងដែលត្រូវបានដាក់ កាលពីខែមុន។ការកើនឡើងយ៉ាងគំហុកនៃការគំរាមកំហែង ដល់ការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងនិងក្បែរច្រកសមុទ្រ Hormuz បានបង្កើនការព្រួយបារម្ភ អំពីសន្តិសុខនៅច្រកផ្លូវទឹកយុទ្ធសាស្ត្រនេះ។ មុនពេលមានសង្គ្រាម វាធ្លាប់បម្រើជាច្រកដឹកជញ្ជូន នៃប្រេងនិងឧស្ម័នធម្មជាតិរាវ (LNG) នៅទូទាំងពិភពលោក ប្រហែល ២០ភាគរយ។ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែល រួមដៃគ្នាបើកការវាយប្រហារលើអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈមក ទីក្រុងតេហេរ៉ង់ បានព្យាយាមរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រ Hormuz ​ដោយដាក់កំហិតលើការធ្វើនាវាចរណ៍ ដើម្បីទទួលបានឥទ្ធិពលចរចា លើទីក្រុងវ៉ាស៊ីនតោន។ មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់២រូប ធ្លាប់បានប្រាប់ Reuters ថា អ៉ីរ៉ង់កំពុងប្រើយុទ្ធសាស្ត្រថ្មីៗ កាន់តែច្រើនឡើង ប្រឆាំងនឹងកប៉ាល់នានាដែលឆ្លងកាត់ច្រកសមុទ្រនេះ ក្នុងគោលបំណងរក្សាតម្លៃប្រេងឱ្យនៅខ្ពស់ និងមានឥទ្ធិពលលើការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ របស់សហរដ្ឋអាមេរិក។គួរបញ្ចាក់ថា ទោះបីអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក បានផ្តោតការវាយប្រហារលើកប៉ាល់ដឹកប្រេងជាចម្បងក៏ដោយ កប៉ាល់ដឹកទំនិញ និងកប៉ាល់ដឹកកុងតឺន័រផ្សេងទៀត ក៏ត្រូវបានវាយប្រហារ ដែលធ្វើឱ្យលែងអាចធ្វើដំណើរបាន ឬលិចផងដែរ។ កាលពីខែមីនា កប៉ាល់ដឹកកុងតឺន័រ Safeen Prestige ដែលចុះបញ្ជីក្រោមទង់ជាតិប្រទេសម៉ាល់ត៍ បានរងការវាយប្រហារដោយគ្រាប់ផ្លោង ហើយក្រោយមកបានលិច នៅភាគខាងជើងច្រកសមុទ្រ Hormuz។

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ